ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការបន្តដាំដុះពូជស្រូវនាំចូលពីបរទេស ប្រៀបដូចជាខ្ចីដង្ហើមគេដក
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទូចឱ្យប្រជាកសិករងាកមកដាំដុះពូជស្រូវក្នុងស្រុក ដូចជាប្រភេទស្រូវសែនក្រអូប០១ ស្រូវផ្ការំដួល ដែលមានតម្លៃទីផ្សារ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា បញ្ហាប្រធានស័ក្ដិមួយចំនួននៅរដូវប្រមូលផលស្រូវឆ្នាំនេះបានធ្វើឱ្យការចំណាយរបស់ប្រជាកសិករកើនឡើង ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ដង្កូវហ្វូង រុយស ជាដើម។
កញ្ញា អ៊ឹម រចនា បានដាស់តឿនជាថ្មីឱ្យប្រជាកសិករងាកមកដាំដុះពូជស្រូវជាតិក្នុងស្រុក ដូចជាស្រូវសែនក្រអូប០១ ពូជស្រូវផ្ការំដួល ដែលកំពុងមានទីផ្សារ ខណៈរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំបានព្រមព្រៀងទទួលទិញក្នុងតម្លៃខ្ពស់ជាងពូជនាំចូលពីបរទេស។

កញ្ញា អ៊ឹម រចនាបន្តថា៖ «ប្រសិនបើប្រជាកសិករយើងនៅតែបន្តការដាំដុះពូជស្រូវដែលនាំចូលពីបរទេស វាប្រៀបបានទៅនឹងការខ្ចីដង្ហើមគេដក»។
កញ្ញា អ៊ឹម រចនា បញ្ជាក់ថា៖ «ប្រជាកសិករនាំគ្នាដាំដុះពូជដែលនាំចូលពីបរទេស ដែលនេះជាហានិភ័យមួយ នៅពេលដែលប្រមូលផលម្ដងៗ ពូជស្រូវដែលនាំចូលពីបរទេសនេះហើយដែលជាបញ្ហា ព្រោះថាតម្លៃនៃការលក់ចេញនៅពេលដែលបងប្អូនប្រជាកសិករប្រមូលផល គឺស្ថិតនៅលើមាត់ឈ្មួញមកពីប្រទេសជិតខាង»។
កម្ពុជាមានពូជស្រូវដែលល្អ ដូចជាផ្ការំដួល ដែលទទួលបានពានរង្វាន់ជាអង្ករល្អដាច់គេលើលោក ៥ ដង ពូជសែនក្រអូប ដែលទទួលបានពានរង្វាន់មាសកាលពីឆ្នាំមុន។
កញ្ញា អ៊ឹម រចនា បន្ថែមថា៖ «យើងមានរបស់ល្អហើយ យើងមានពូជស្រូវរបស់ជាតិដែលអាចលក់ចេញបានក្នុងតម្លៃខ្ពស់ជាងពូជស្រូវបរទេស តើយើងរង់ចាំដល់ពេលណាទើបយើងនាំគ្នាលើកតម្កើងពូជស្រូវរបស់យើងនៅលើឆាកអន្តរជាតិ ជាជាងនាំគ្នាដាំដុះពូជនាំចូលពីបរទេស ដែលតម្លៃតែងតែស្ថិតនៅលើមាត់ឈ្មួញមកពីប្រទេសជិតខាង ដែលយើងតែងតែជួបប្រទះនៅរៀងរាល់រដូវប្រមូលផល»៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ