ព័ត៌មានជាតិ
លម្អិតបន្ថែម បង្គោលព្រំដែនកម្ពុជាវៀតណាម មាន ៣ ប្រភេទ បោះខុសគ្នាតាមភូមិសាស្រ្តជាក់ស្តែង
បង្គោលព្រំដែនកម្ពុជាវៀតណាមបែងចែកជា ៣ ប្រភេទ ដែលត្រូវបានបោះនៅលើខ្សែបន្ទាត់ព្រំដែនជាប់គ្នាប្រវែងជាង ១ ២៧០ គីឡូម៉ែត្រ។
នៅក្នុងឱកាសធ្វើបទបង្ហាញស្តីពី “របៀបរបបនៃដំណើរទស្សនកិច្ច និងកម្មវិធីទស្សនកិច្ចនៅខេត្តទិសឦសាន” នារសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានពន្យល់ពីបច្ចេកទេសនៃការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម គឺអាស្រ័យទៅតាមភូមិសាស្រ្តតំបន់។

លោកពន្យល់ពីបង្គោលព្រំដែនដែលបោះរវាងកម្ពុជានិងវៀតណាម បែងចែកជា ៣ ប្រភេទ គឺមានប្រភេទបង្គោលមេ បង្គោលបំពេញបន្ថែម និងបង្គោលតម្រុយព្រំដែន។ បង្គោលមេក៏បែងចែកជា ៣ ប្រភេទទៀត មានបង្គោលមេ «ទោល» បង្គោលមេ «ភ្លោះ» និងបង្គោលមេ «ត្រី»។
លោកពន្យល់ថា បង្គោលមេ «ទោល» បោះនៅលើខ្សែព្រំដែន។ បង្គោលមេ «ភ្លោះ» បោះនៅសងខាងខ្សែព្រំដែនដើរតាមផ្លូវទឹកមានដូចជាព្រែក អូរ ស្ទឹង ទន្លេជាដើម និង បង្គោលមេ «ត្រី» បោះនៅចំកន្លែងមុខទឹកបែងជាពីរ។

ពាក់ព័ន្ធបង្គោលមេ «ភ្លោះ» នេះ លោក ឡាំ ជា បញ្ជាក់ថា មិនអាចបោះនៅកណ្ដាលទន្លេ ឬស្ទឹងបាននោះទេ ដោយសារត្រូវចំណាយខ្ពស់ និងក៏ប៉ះពាល់ដល់ការធ្វើនាវាចរណ៍។

បើតាមលោក ឡាំ ជា បង្គោលមេ ក៏បែងចែកមានប្រភេទកម្រិត A, B និង C។ បង្គោលមេកម្រិត A ធ្វើពីថ្មក្រានីតសម្រាប់បោះនៅច្រកទ្វារអន្តរជាតិ។ បង្គោលមេកម្រិត B ធ្វើពីបេតុងអាមេសរសែដែក បោះនៅភូមិសាស្ត្រមិនលិចទឹក និងបង្គោលមេកម្រិត C សម្រាប់បោះនៅភូមិសាស្ត្រលិចទឹក។


ដោយឡែកសម្រាប់បង្គោលបំពេញបន្ថែម គឺមានខ្នាតតូចជាងបង្គោលមេ និងត្រូវបានបោះនៅចន្លោះបង្គោលមេ។ បង្គោលបំពេញបន្ថែមក៏បែងចែកជា ៣ ប្រភេទដែរ មានបង្គោលបំពេញបន្ថែម «ទោល», បង្គោលបំពេញបន្ថែម «ភ្លោះ» និងបង្គោលបំពេញបន្ថែម «ត្រី» សម្រាប់បោះនៅផ្លូវទឹកបែកជាពីរជាបីជាដើម។
សម្រាប់បង្គោលតម្រុយព្រំដែនវិញ មានតែមួយប្រភេទគឺបង្គោលតម្រុយព្រំដែន «ទោល» ដែលបោះនៅលើខ្សែព្រំដែន នៅចំណុចដែលខ្សែព្រំដែនមានការបត់បែន។
បើតាមរដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កម្ពុជាមានខ្សែព្រំដែនជាប់ជាមួយប្រទេសវៀតណាមសរុប ១ ២៧០ គីឡូម៉ែត្រ។ ក្នុងនោះខ្សែព្រំដែនដើរតាមផ្លូវទឹកមានប្រវែង ៦០៩ គីឡូម៉ែត្រ និងខ្សែព្រំដែនដើរតាមដីគោកមានប្រវែងប្រមាណ ៦៦១។
ពាក់ព័ន្ធលទ្ធផលសម្រេចបានលើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-វៀតណាម ចាប់ពីឆ្នាំ២០០៦-២០១៩ ភាគីទាំងពីរបានចុះអនុវត្តលើដីជាក់ស្ដែង និងធ្វើការខណ្ឌសីមាបានប្រវែង ១ ០៤៥ គីឡូម៉ែត្រ (ដែលក្នុងនោះខ្សែព្រំដែនដើរតាមដីគោកសម្រេចបានប្រវែង ៤៨៨ គីឡូម៉ែត្រ និងខ្សែព្រំដែនដើរតាមផ្លូវទឹកសម្រេចបានប្រវែង ៥៥៧ គីឡូម៉ែត្រ) ដែលស្មើនឹង ៨៤% នៃប្រវែងខ្សែព្រំដែនសរុប។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពបោះបង្គោលព្រំដែនលើដីជាក់ស្តែងបានចំនួន ២ ០៤៧ បង្គោល (ក្នុងនោះបង្គោលព្រំដែនមេសរុបចំនួន ៣១៥ បង្គោល, បង្គោលព្រំដែនបំពេញបន្ថែមចំនួន ១ ៥១១ បង្គោល និងបង្គោលតម្រុយព្រំដែនចំនួន ២២១ បង្គោល)។
ក្រៅពីការសម្រេចបានការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន រាជរដ្ឋាភិបាលក៏បានស្ថាបនាផ្លូវក្រវាត់ព្រំដែនបានប្រវែងជាង ៦៨៥,៣១៤ គីឡូម៉ែត្រ៕



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង