ព័ត៌មានជាតិ
សហព័ន្ធកីឡាហាប់គីដូគ្រោងធ្វើមហាសន្និ បាតបញ្ចប់អាណត្តិខែក្រោយ
សហព័ន្ធកីឡាហាប់គីដូកម្ពុជាគ្រោងធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីលើកទី៧របស់ខ្លួននាខែមេសាខាងមុខ ឬក្រោយបានធូរ ស្បើយឬបញ្ចប់ព្រឹត្តិការណ៍សហមគន៍២០ កុម្ភៈ និងក្រោយក្រសួងអប់រំ យុវជននិង កីឡាប្រកាសឲ្យដំណើរការលេងកីឡាឡើងវិញ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការនៃសហព័ន្ធកីឡាហាប់គីដូកម្ពុជាមានប្រសា សន៍ឲ្យដឹងថា តាមផែនការសហព័ន្ធគ្រោងធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ឆ្នាំ ២០១៦-២០២០ និងបន្តអាណត្តិថ្មីឆ្នាំ ២០២១-២០២៤ លើកទី៧ នៅក្នុងខែ មេសាខាងមុខ ឬក្រោយមានការធូរស្បើយនៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និងក្រោយពីក្រសួងអប់រំ យុវជននិងកីឡាប្រកាសបើកឲ្យដំណើរការហាត់និងលេងកីឡាឡើងវិញ។

លោកឲ្យដឹងទៀតថា ក្នុងអាណត្តិចាស់ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ គឺសហព័ន្ធមានសមាជិកគណកម្មាធិការប្រតិបតិ្តចំនួន១១ រូប ក្នុងនោះប្រធាន១រូប អនុ ប្រធាន៣នាក់ អគ្គលេខាធិការ អគ្គលេខា ធិការរង អគ្គហេរញ្ញឹក និងសមាជិក៤រូប។
លោកបានបន្តថា សព្វថ្ងៃនេះសហព័ន្ធមានការខ្វះខាតថវិកាច្រើនសម្រាប់បង្កើតធនធានមនុស្សតាមបណ្តាខេត្ត(ក្លិបកីឡាហាប់គីដូ) ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងប្រកួតពានរង្វាន់ផ្សេងៗ ដោ យសារការឧបត្ថម្ភរបស់សមាជិកសហព័ន្ធនៅមានកមិ្រត។ ដូច្នេះសហព័ន្ធមានលទ្ធ ភាពបានត្រឹមបើកវគ្គបណ្តុះបណ្តាល និងតំឡើងដាន់តែប៉ុណ្ណោះ។

លោកអគ្គលេខាធិការបន្ថែមទៀតថា លោកសង្ឃឹមថា ក្រោយមហាសន្និបាតអាណត្តិថ្មីនេះ នឹងមានសប្បុរសធម៌ និងថ្នាក់ដឹកកីឡា ជួយគាំទ្រឧបត្ថម្ភដល់សហ ព័ន្ធកីឡាហាប់គីដូកម្ពុជា ដើម្បីចូលរួមអភិ វឌ្ឍកីឡាប្រភេទនេះ ឲ្យមានការរីកចម្រើនយ៉ាងខ្លាំងដូចប្រភេទកីឡាផ្សេងៗក្នុងប្រទេ សកម្ពុជា ទោះបីកីឡាហាប់គីដូគ្មានឈ្មោះក្នុងបញ្ជីកីឡានៃព្រឹត្តិការណ៍ការប្រកួតកី ឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជាក៏ដោយ៕
អត្ថបទ៖វិសិទ្ធ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល