Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ចង់ឱ្យសមាគមវប្បធម៌កូរ៉េជួយជំរុញទំនាក់ទំនងប្រជាជននិងប្រជាជនទាំងពីរកាន់តែសកម្ម

បានផុស

នៅ

ជាប្រទេសដន្លងនឹងគ្នា សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យសមាគមវប្បធម៌កូរ៉េសហការឱ្យជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូងឱ្យមានសកម្មភាពកាន់តែសកម្ម និងជានិរន្តរភាព ទាំងលើវិស័យវប្បធម៌ និងទំនាក់ទំនងប្រជាជន និងប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បង្ហាញបំណងបែបនេះក្នុងឱកាសទទួលជួបជាមួយលោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើទស្សនកិច្ចនៅទីក្រុងអ៊ីនឆន់ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក។ នៅក្នុងជំនួបនេះ លោកប្រធានសមាគមវប្បធម៌កូរ៉េ​ បានជម្រាបសម្ដេចតេជោអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ដោយលោក បញ្ជាក់ថា កំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយឯកអគ្គរាជទូត​កម្ពុជាប្រចាំនៅកូរ៉េ ដើម្បីរៀបចំសកម្មភាពនៃការផ្លាស់ប្ដូរវប្បធម៌គ្នានៃប្រទេសទាំងពីរ។

លោក Samuel Chung បានរៀបរាប់ថា កាលពីខែឧសភាកន្លងមក រូបថតចំនួន២០០០សន្លឹកពីវិស័យវប្បធម៌កម្ពុជា ដោយមានរូបថតប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗជាច្រើនទៀត ត្រូវបានដាក់តាំងនៅទីក្រុងសេអ៊ូល ហើយនៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ សមាគមនឹងរៀបចំធ្វើរាត្រីស្រមោលសសប្បុរសធម៌មួយនៅទីក្រុងសេអ៊ូល ដើម្បីរៃអង្គាសថវិកាជួយទៅដល់ក្រុមគ្រូពេទ្យ TYDA នៅកម្ពុជា។ ទន្ទឹមនេះ លោក ក៏បានជម្រាបជូនសម្ដេចតេជោ ពីគម្រោងរបស់សមាគមវប្បធម៌កូរ៉េ ដែលគ្រោងរៀបចំពពិពណ៌គំនូរនៅកម្ពុជា រួមជាមួយរាត្រីស្រមោលសសប្បុរសធម៌មួយទៀត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤​ នៅខេត្តសៀមរាប ដោយនាំយកនូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗរបស់កូរ៉េ ទៅសម្ដែងនៅកម្ពុជា។

លើសពីនេះ លោកប្រធានសមាគម ក៏បានជម្រាបពីបំណងក្នុងការផ្លាស់ក្រុមកូនកាត់គ្រួសារខ្មែរ-កូរ៉េ ដែលលោកចង់ឱ្យកូនចៅរបស់គេទាំងគ្រួសារ បានស្គាល់វប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈការរៀបចំឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាស្វែងយល់គ្នាទៅវិញទៅមកផងដែរ។ ក្នុងន័យនេះ ដើម្បីបម្រើឱ្យការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរទទួលបានជោគជ័យ លោកប្រធានសមាគមកូរ៉េ បានស្នើសុំការគាំទ្រពីសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ទៅលើគម្រោង និងកិច្ចសហប្រតិបត្តិការទាំងអស់នេះ។  

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអរគុណចំពោះគម្រោងនានាដែលសមាគមបាននិងកំពុងធ្វើក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាកន្លងមក ដើម្បីជំរុញទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ចាត់ទុកការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្ដូរវប្បធម៌នេះ ថា គឺមានតម្លៃណាស់ មិនគ្រាន់តែសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែមានតម្លៃសម្រាប់ការពង្រឹងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ក៏ដូចជាការពង្រឹងវិស័យទេសចរណ៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ​បានប្រាប់ប្រធានសមាគមកូរ៉េ ថា កម្ពុជា និងកូរ៉េជាប្រទេសដន្លងនឹងគ្នា ដោយសារមានកូនកាត់កម្ពុជា​កូរ៉េជាងមួយម៉ឺននាក់ ដែលត្រូវស្គាល់វប្បធម៌នៃប្រទេសទាំងពីរ។ សម្ដេចតេជោ ចង់ឱ្យកូនកាត់កម្ពុជាកូរ៉េធ្វើដំណើរទៅលេងជីដូនជីតានៅស្រុកខ្មែរ ដែលជាផ្នែកមួយនៃការជំេរុញលំហូរទេសចរណ៍ទៅមក។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នាំយកនូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗរបស់កូរ៉េ ទៅសម្ដែងនៅខេត្តសៀមរាប នាចុងឆ្នាំនេះ សម្ដេចតេជោ ចាត់ទុកថា មានឥទ្ធិពលមិនធម្មតានៅក្នុងផ្នែកវប្បធម៌ ទេសចរណ៍ដល់ប្រទេសជិតខាងកម្ពុជាផងដែរ ខណៈតារាកូរ៉េ កំពុងពេញនិយមនៅក្នុងបណ្តាប្រទេសអាស៊ាន មិនត្រឹមតែកម្ពុជាទេ។ សម្ដេចតេជោ បន្តថា កម្ពុជាមានវប្បធម៌ដ៏ចំណាស់ បូកនឹងវប្បធម៌បែបសម័យថ្មីរបស់កូរ៉េ ដែលជាឱកាសល្អមួយសម្រាប់ផ្សព្វផ្សាយនូវវប្បធម៌ទាំងពីរនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

Sokha Hotels

ព័ត៌មានពេញនិយម