ព័ត៌មានជាតិ
បញ្ចប់ឆ្នាំ ២០២៤ បណ្តាញផ្លូវជាតិសំខាន់ៗចំនួន ៣ ខ្សែ នឹងបញ្ចប់ការសាងសង់ ១០០%
បើផ្អែកតាមលទ្ធផលជាក់ស្តែង បណ្តាញផ្លូវជាតិសំខាន់ៗចំនួន ៣ ខ្សែ គ្រោងបញ្ចប់ការដ្ឋានសាងសង់ត្រឹមចុងឆ្នាំ ២០២៤។
ផ្លូវជាតិលេខ ៣១
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ ៣៣ សម្រេចបាន ៩៥,៣៨% គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤។ តាមលទ្ធផលការងារជាក់ស្តែង គម្រោងខ្សែផ្លូវដ៏សំខាន់នេះនឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ។
ផ្អែកតាមរបាយការណ៍វឌ្ឍនភាពដំណើរការសាងសង់ លើការងារអ៊ុតកៅស៊ូបេតុង AC ទាំង ២ ស្រទាប់បានបញ្ចប់ ១០០ ភាគរយ។ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់រួចរាល់ផងដែរ។
ផ្លូវជាតិលេខ ៣១ បានបើកការដ្ឋានស្តារឡើងវិញកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធីបភាពអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤ គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ ៣៣)។ ផ្លូវនេះត្រូវស្ដារនិងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧ សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។
គម្រោងក៏រួមបញ្ចូលការសាងសង់ស្ពានថ្មីចំនួន ១ កន្លែង ទទឹង ១២ ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២ កន្លែង ប្រវែងសរុប ៤០ ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤ កន្លែង។
ផ្លូវជាតិលេខ ៣៣
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ ប្រវែង ៥២,៥៧ គីឡូម៉ែត្រ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ៨៣,៥៨% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៤។ នេះបើតាមលោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន។
ផ្លូវជាតិលេខ ៣៣ បានបើកការដ្ឋានស្តារពង្រីក និងលើកកម្រិតគុណភាពឡើងវិញកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដែលមានប្រវែងជាង ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចគ.ម ១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាចនៃខេត្តកំពត និងឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរនៃខេត្តកែប។
ផ្លូវជាតិលេខ ៧១C
វឌ្ឍនភាពដំណើរការសាងសង់ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២ គីឡូម៉ែត្រ បានបញ្ចប់ ១០០% គិតត្រឹមបំណាច់ខែសីហា ឆ្នាំ ២០២៤។
ផ្លូវជាតិលេខ 71C សាងសង់ចាប់ពីផ្លូវជាតិលេខ ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប ( SCG) ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន។
បណ្តាញផ្លូវជាតិដ៏សំខាន់នេះ សាងសង់ដោយក្រាលកៅស៊ូ AC/DBST ដោយចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដែលមានរយៈពេលសាងសង់ចំនួន ៤២ ខែ។
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះបានបង្ហាញពីសមិទ្ធផលការងាររយៈពេលមួយឆ្នាំ លើវិស័យសាធារណការនិងដឹកជញ្ជូនដែលបានលេចរូបរាងឡើង ផ្តល់ប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះក្រសួងបានរំលេចពីគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្តោតលើផ្លូវនិងស្ពាន ដែលកំពុងដំណើរការសាងសង់សរុបមានចំនួន ១៥ ខ្សែ និងស្ពានធំៗចំនួនពីររួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញក្រុងបាវិត ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ៧ ផ្លូវជាតិលេខ ១០ ផ្លូវជាតិលេខ ២៣ ផ្លូវជាតិលេខ ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ ៤១ ផ្លូវជាតិលេខ ៤៨ ផ្លូវជាតិលេខ ៧១សេ ផ្លូវជាតិលេខ ៧៣ ផ្លូវខេត្តលេខ ៣១២ ផ្លូវខេត្តលេខ ៣៧៧ និងលេខ ៣៧៧A និងស្ពានឆ្លងកាត់ទន្លេធំៗចំនួនពីរគឺស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោមព្រែកប្រា៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ