Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ស្រុកគាស់ក្រឡ ៨៥% ធ្វើ​កសិកម្ម ខណៈឃុំធិបតីឈានមុខគេក្នុងចំណោមឃុំទាំង ០៦

បានផុស

នៅ

បើតាម​​មន្រ្តី​កសិកម្ម​ឃុំ​គាស់​ក្រឡ ខេត្តបាត់ដំបង​បាន​គូស​បញ្ជាក់​​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​គាស់ក្រឡ ភាគច្រើន​ប្រកប​របរ​កសិកម្ម​ ​មាន​​រហូត​ដល់ ៨៥% ដែល​ក្នុង​នោះ​ឃុំ​ធិបតី​ឈាន​មុខ​គេ​ក្នុង​ចំណោម​ឃុំ​ទាំង ៦ នៃ​ស្រុក​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រុក​គាស់​ក្រឡ​មាន​ផ្ទៃ​ដី​សរុប ១០៥ ០០០ហិតា ចែកចេញជា ០៦ឃុំ ស្មើនឹង ៥១ភូមិ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ៩,៤៥៥ គ្រួសារ មនុស្ស​រាយ​ចំនួន ៣៤,១៤៥នាក់ ស្រី ១៦,៨៤៥នាក់ អាយុ ១៨ឆ្នាំឡើង​ ចំនួន ២៧,៣៣៩នាក់ ស្រី១៣,៨២ ៣នាក់។

បើតាមមន្រ្តីកសិកម្ម​ស្រុក ពលរដ្ឋ​ប្រកប​របរ​កសិកម្ម​ចំនួន ៨៥% ខណៈ​ជា​អាជីវករ​មាន​ចំនួន ១០% និង​វិស័យ​ផ្សេង​ ទៀត​ចំនួន ៥% ។

បើតាមមទិន្នន័យកសិកម្ម​ក្នុងឆ្នាំ២០២៣ ​ឃុំ​ទាំង ០៦ នៃ​ស្រុក​គាស់ក្រឡ ដែលពលរដ្ឋ​ដាំ​ដំណាំស្រូវ​វស្សា​មាន​​សរុប ២៤,៧៥៨ ហិ​តា ​ដំណាំ​ពោត​សរុប​មាន​ចំនួន​ ៨០៥ហិតា ដំណាំ​ដំឡូងមី សរុប ២,៨៣៧ហិ​តា និង​ដំណាំ​ស្វាយ​សរុប ២៣៣ហិ​តា ។

​ផ្ទៃដី​ដាំដុះ​ស្រូវវស្សា​ក្នុង​ឃុំ​ទាំង ០៦ ក្នុង​នោះ​ឃុំ​ធិបតី មាន​ចំនួន ៨,០៩១ហិ​តា ឃុំគាស់ក្រឡ ចំនួន ៦០១ ហិ​តា ឃុំហប់ ចំនួន ២,២៣៥ហិតា ឃុំដូនបា ចំនួន ២,៧៤២ហិតា ឃុំព្រះផុស ចំនួន ៧,៣៩៥ហិតា ឃុំ​ឆ្នាលមាន់ ចំនួន ៣,៦៩៤​ហិតា សរុប​​លើផ្ទៃដី​កសិកម្ម​ដែលធ្វើដំណាំ​កសិកម្ម​ក្នុងស្រុក​គាស់​ក្រឡ​ចំនួន ២៤,៧៥៨ហិតា។

ស្រុក​គាស់​ក្រឡ គឺជា​ស្រុក​ទី ១៣ ក្នុង​ចំណោម​ក្រុង-ស្រុកទាំង១៤ នៃ​ខេត្តបាត់ដំបង មាន​ចម្ងាយ​ប្រមាណ ៦៣​គីឡូម៉ែត្រ​ពី​ទីរួមខេត្តបាត់ដំបង មាន​ព្រំប្រទល់ខាង​កើតទល់នឹង ស្រុក​មោងឬស្សី ស្រុក​រុក្ខ​គិរី ,ខាងលិច​ទល់នឹង ស្រុក​សំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ ,ខាងជើងទល់នឹង ស្រុកមោងឫស្សី ស្រុកសង្កែ ,ខាង​ត្បូងទល់នឹង ស្រុកសំឡូត ស្រុករុក្ខគិរី និង ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម