ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តី ស្នើរួមគ្នារក្សាកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ខណៈអង្ករខ្មែរល្បីសុសសាយ ទទួលបានពានបន្តបន្ទាប់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យវិស័យឯកជន និងតួអង្គពាក់ព័ន្ធនៅក្នុងវិស័យស្រូវអង្ករកម្ពុជា បន្តរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណភាពស្តង់ដារ ស្ថេរភាពផ្គត់ផ្គង់ និងខិតជួយការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃស្រូវអង្ករកម្ពុជា។ សម្តេចធិបតី គូសបញ្ជាក់ថា ការរក្សាបាននូវគុណភាព និងកេរ្តិ៍ឈ្មោះស្រូវអង្ករកម្ពុជាទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍របស់កម្ពុជាទាំងអស់គ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_17-10-07-1024x681.jpg)
អញ្ជើញជាអធិបតីក្នុង “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” នៅថ្ងៃទី១០ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទម្រាំស្រូវអង្ករកម្ពុជាទទួលបានការគាំទ្រ និងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ យើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងខ្លាំងណាស់ និងចំណាយពេលដ៏យូរ ដូច្នេះត្រូវរួមគ្នារក្សាកេរ្តិ៍ឈ្មោះកុំឱ្យបាត់បង់។ សម្តេចធិបតី ថ្លែងថា៖«យើងទាំងអស់គ្នាពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ ហើយប្រើពេលយូរណាស់ក្នុងការកសាងកេរ្តិ៍ឈ្មោះទម្រាំទទួលបានការទទួលស្គាល់ និងទំនុកទុកចិត្តដូចពេលបច្ចុប្បន្ន។ ដូច្នេះយើងត្រូវរួមគ្នារក្សាកេរ្តិ៍ឈ្មោះនេះកុំឱ្យបាត់បង់ដើម្បីផលប្រយោជន៍យូរអង្វែងក្នុងវិស័យកសិកម្ម»។
ការស្នើនេះ ស្របពេលដែលអង្ករខ្មែរល្បីសុសសាយ និងទទួលបានពានបន្តបន្ទាប់នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ សង្កេតឃើញមានកសិករមួយចំនួនបានងាកទៅប្រើប្រាស់ពូជស្រូវដែលនាំចូល និងកសិករខ្លះប្រើប្រាស់ថ្នាំគីមីលើសកម្រិតដែលនាំឱ្យប៉ះពាល់ដល់គុណភាពស្រូវ តម្លៃធ្លាក់ចុះ និងការនាំចេញទៅទីផ្សារអន្តរជាតិ។ មួយរយៈចុងក្រោយនេះរាល់ការទិញពីអតិថិជនក្រៅស្រុក សុទ្ធតែសម្រូវឱ្យធ្វើតេស្តអង្កររកសារជាតិគីមីហើយអង្ករកម្ពុជាចាប់ផ្តើមរកឃើញសារជាតិគីមីពុលក្នុងគ្រាប់ដែលគេហាមឃាត់ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_17-11-50-1024x681.jpg)
ជុំវិញរឿងនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា មានប្រសាសន៍ថា ក្រសួងតែងតែជំរុញឱ្យកសិករ ជាពិសេសសហគមន៍ យកចិត្តទុកដាក់ក្នុងការប្រើប្រាស់ពូជក្នុងស្រុក ដោយសារពូជទាំងនោះមានការគាំទ្រ និងធន់ខ្លាំងសម្រាប់អាកាសធាតុ ខណៈក្រសួងបានផលិតពូជស្រូវផ្សេងៗជាច្រើន។ ជាមួយគ្នានេះ ក្រសួងបានកំពុងរៀបចំឱ្យចងក្រងសហគមន៍កសិករ ដើម្បីដាំពូជក្នុងស្រុក ការផលិតថ្លៃដើមទាប និងលក់ចេញបានតម្លៃខ្ពស់។ លោកថ្លែងថា៖«លើកទឹកចិត្តឱ្យកសិករដាំពូជក្នុងស្រុក សុទ្ធតែជារឿងសំខាន់ ក្នុងន័យនេះយើងបានធ្វើការជាមួយសហព័ន្ធស្រូវអង្ករជាច្រើនរួមមកហើយ ដែលជាការងារយុទ្ធសាស្រ្តសម្រាប់ការរៀបចំ ផលិតកម្មមិនមែនត្រឹមតែស្រូវទេ គឺផលិតកម្មឱ្យទៅជាអង្ករដែលមានភាពប្រកួតប្រជែងខ្ពស់ គុណភាព សម្រាប់ឧត្តមភាពនៃការនាំចេញ បម្រើឱ្យគោលនយោបាយមានបានរបស់យើង»។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ក្នុងឆ្នាំនេះតម្លៃស្រូវសើមធ្លាក់ថ្លៃ ប៉ុន្តែកសិករនៅតែទទួលបានផលចំណេញ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ យ៉ាងណាមិញ កញ្ញា លើកទឹកចិត្តឱ្យកសិករបន្តដាំដុះពូជស្រូវក្នុងស្រុក ដើម្បីបង្កើនមុខមាត់ពូជស្រូវរបស់ខ្មែរនៅលើឆាកអន្តរជាតិ។ កញ្ញាមានប្រសាសន៍ថា៖«យើងជំរុញឱ្យប្រជាកសិករដាំដុះពូជស្រូវជាតិរបស់ខ្មែរដែលមានទីផ្សារស្រាប់ទាំងក្នុងប្រទេសចិន និងទីផ្សារអឺរ៉ុប វាជាការលើកតម្កើងពូជស្រូវជាតិ។ មិនត្រឹមតែប៉ុណ្ណឹងទេ វានឹងជួយបង្កើនមុខមាត់ពូជស្រូវជាតិរបស់ខ្មែរនៅលើទីផ្សារអន្តរជាតិ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-10_17-11-52-1024x681.jpg)
បើតាមមន្រ្តីក្រសួងកសិកម្ មតម្លៃស្រូវសែនក្រអូប ដែលជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះកំពុងមានតម្លៃល្អខ្លាំងលក់បាន ១៤០០រៀល ក្នុងមួយគីឡូ។
ចំណែក ពូជស្រូវនាំចូលពីប្រទេសវៀតណាមប្រភេទ OM ស្ថិតនៅក្នុងចន្លោះ ៨០០ ទៅ ១០០០ រៀល ក្នុងមួយគីឡូ ដែលពុំសូវមានទីផ្សារខ្ពស់ ហើយអាស្រ័យលើមាត់ឈ្មួញ។ ក្នុងន័យនេះ ក្រសួងកសិកម្ម លើកទឹកចិត្តដល់កសិករខ្មែរគួរពិចារណាងាកមកប្រើប្រាស់ពូជក្នុងស្រុកទើបប្រសើរជាង ពោលបានទាំងតម្លៃល្អ ហើយប្រសិនបើមានបញ្ហារឿងតម្លៃ ក្រសួងមានយន្តការអាចជួយអន្តរាគមន៍បានភ្លាមៗ។
គួរជម្រាបថា នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប ០១ របស់កម្ពុជា បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ ចំណែកអង្ករកម្ពុជាពូជ “ផ្ការំដួល” បានឈ្នះពានរង្វាន់ជាអង្ករល្អដាច់គេចំនួន៥ដង នៅលើពិភពលោក៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?