Connect with us

ព័ត៌មានជាតិ

មេបញ្ជាការទ័ពពិសេស​៖ ថ្មីៗនេះ ឥណ្ឌូណេស៊ីបានផ្ដល់អាវុធវែងខ្លីជាច្រើនដើមដល់ទ័ពកម្ពុជា

បានផុស

នៅ

ដោយមានការសហការល្អរវាងស្ថាប័នកងទ័ព, រដ្ឋាភិបាលឥណ្ឌូណេស៊ី បានផ្ដល់ជំនួយយោធាដល់កម្ពុជាជាបន្តបន្ទាប់ ទាំងការបណ្ដុះបណ្ដាល ហ្វឹកហ្វឺន និងសព្វាវុធ ជាពិសេសថ្មីៗនេះ ក្រសួងការពារជាតិឥណ្ឌូណេស៊ី បានផ្ដល់អាវុធវែងខ្លីជាច្រើនដើមដល់បញ្ជាការដ្ឋានទ័ពពិសេសកម្ពុជា។ នេះបើតាមការលើកឡើងឱ្យដឹងដោយឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានប្រាប់គណៈប្រតិភូនៃវិទ្យាស្ថានការពារជាតិឥណ្ឌូនេស៊ី ដែលមកបំពេញទស្សនៈកិច្ចសិក្សានៅបញ្ជាការដ្ឋានទ័ពពិសេស ថា ដោយមានការសហការល្អ និងការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក៏ដូចជាការចុះអនុស្សារណៈយោគយល់គ្នារវាងកងទ័ពពិសេស​នៃប្រទេសទាំងពីរ បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោកកម្ពុជា ទទួលការជួយឧបត្ថម្ភពីភាគីឥណ្ឌូណេស៊ីជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ទោ បានរៀបរាប់ឱ្យដឹងថា កងទ័ពឥណ្ឌូណេស៊ីបានជួយបំពាក់យុទ្ធបរិក្ខាបុគ្គល សព្វាវុធ អគារទីបញ្ជាការ អគារស្នាក់នៅ អគារផ្ទះបាយ បន្ទប់អនាម័យសរុប២១ខ្នង និងសម្ភារមួយចំនួនទៀត ខណៈថ្មីៗនេះក្រសួងការពារជាតិឥណ្ឌូណេស៊ី បានផ្តល់ជំនួយយោធាឥតសំណងដល់បញ្ជាការដ្ឋានទ័ពពិសេសនូវអាវុធវែងចំនួន១៥០ដើម អាវុធខ្លីចំនួន២០ដើម គ្រាប់អាវុធវែងចំនួន៥០ម៉ឺនគ្រាប់ និងគ្រាប់អាវុធខ្លីចំនួន៥០ម៉ឺនគ្រាប់។

លើការងារបណ្ដុះបណ្ដាល, ឥណ្ឌូណេស៊ីបានទទួលយកសិក្ខាកាមកម្ពុជាទៅសិក្សាចំនួន៤៨វគ្គ ស្មើនឹង៦២០នាក់ លើមុខវិជ្ជា វគ្គការពារជាតិវគ្គសេនាធិការជាន់ខ្ពស់ ជំនាញកុម្មង់ដូ ជំនាញឯកទេសមុជទឹក ជំនាញឆត្របញ្ជា ជំនាញឆត្រមូលដ្ឋាន ជំនាញវាយលុកឡើងភ្នំ ជំនាញកាំភ្លើងស្នាយភើ និងវគ្គនាយទាហានថ្នាក់កងអនុសេនាធំ ជាដើម។

ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បញ្ជាក់ថា បច្ចុប្បន្ន និងទៅអនាគត កម្ពុជា-ឥណ្ឌូណេស៊ី នៅតែបន្តកិច្ចសហប្រតិបត្តិការល្អក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងជានិច្ចនិរន្ត។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចសិក្សារបស់គណៈប្រតិភូវិទ្យាស្ថានការពារជាតិឥណ្ឌូណេស៊ី និងកម្មសិក្សាការី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អាស្មាត់ ដាញែល ឆាឌីង នៅទីបញ្ជាការដ្ឋានទ័ពពិសេស រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ទោ អាស្មាត់ ដាញែល ឆាឌីង បានលើកឡើងថា តាមរយៈដំណើរទស្សនៈកិច្ចសិក្សានៅពេលនេះ ធ្វើឱ្យចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ពកម្ពុជា-ឥណ្ឌូណេស៊ី កាន់តែមានភាពស្និតស្នាល និងស្អិតរមួតទ្វេឡើងថែមទៀត។ លោក បន្តថា ទស្សនៈកិច្ចសិក្សានៅក្រៅប្រទសនាពេលនេះ ក៏ដើម្បីដកបទពិសោធន៍ ជាមួយប្រទេសជាមិត្តក្នុងការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម