Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យកាល់ម៉ែត នឹងសង់អគារព្យាបាលថ្មីកម្ពស់២៥ជាន់មួយបន្ថែមទៀត ដើម្បីបំពេញតម្រូវការព្យាបាលអ្នកជំងឺ

បានផុស

នៅ

មន្ទីរពេទ្យរដ្ឋដ៏ធំរបស់កម្ពុជា កាល់ម៉ែត នឹងសាងសង់អគារថ្មីកម្ពស់២៥ជាន់មួយបន្ថែមទៀត ដើម្បីបំពេញតម្រូវការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា។ អគារសម្រាកព្យាបាលថ្មីនេះ នឹងចំណាយកញ្ចប់ថវិកាសាងសង់ចំនួន៦២លានដុល្លារអាមេរិក ហើយគ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមការអះអាងឱ្យដឹងរបស់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារថ្មីនេះ នឹងផ្ទុកចំនួនគ្រែអ្នកជំងឺយ៉ាងច្រើន ហើយនឹងបំពាក់ទៅដោយបរិក្ខាវេជ្ជសាស្រ្តទំនើបៗ ដើម្បីពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ គម្រោងសាងសង់អគារថ្មីនេះធ្វើឡើង បន្ទាប់ពីមន្ទីរពេទ្យកាល់ម៉ែតទើបត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្រាកព្យាបាល“​អគារ​តេ​ជោ​អភិវ​ឌ្ឍន៍​”​ កាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅ។ អគារនេះ បានប្រើប្រាស់កញ្ចប់ថវិកាសាងសង់ចំនួន៧០ លាន ៣សែនដុល្លារ និងចំណាយចំនួន១១លាន ៣សែនដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា។ កញ្ចប់ថវិកានេះ គឺច្រើនជាងការចំណាយលើគម្រោងសាងសង់អគារថ្មីកម្ពស់២៥ជាន់ទៅទៀត។

“​អគារ​តេ​ជោ​អភិវ​ឌ្ឍន៍​”​ នេះ មានផ្ទុកគ្រែអ្នកជំងឺប្រមាណ​៤៦៥​គ្រែ និង​មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយ​បំពាក់ឧបករណ៍​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេស​ទំនើប​ទៀតផង។ ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗទាំងនេះ សុទ្ធតែ​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការ ក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ​ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត១៤លាននាក់ បានមកទទួលការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យនានានៅក្នុងប្រទេស ខណៈប្រជាពលរដ្ឋប្រមាណ២០ ទៅ២៥ម៉ឺននាក់បានទៅពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស។ តួលេខនេះ មានន័យថា ប្រជាពលរដ្ឋដែលទៅពិនិត្យ ​និងព្យាបាលនៅក្រៅប្រទេសមានតែ១.៥%ប៉ុណ្ណោះ ខណៈនៅក្នុងស្រុកមានដល់ទៅ ៩៨.៥%ឯណោះ។ សម្រាប់លោករដ្ឋមន្រ្តី ឈាង រ៉ា ការដែលប្រជាពលរដ្ឋកម្ពុជាចេញទៅពិនិត្យ និងព្យាបាលនៅក្រៅប្រទេស​មិនមែនជារឿងចម្លែកអ្វីនោះទេ ព្រោះថា មិនមែនពលរដ្ឋកម្ពុជាឡើយ សូម្បីតែពលរដ្ឋនៅប្រទេសផ្សេងៗនៅក្នុងតំបន់ ក៏បានទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅឯបរទេសដូចគ្នាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម