Connect with us

ព័ត៌មានជាតិ

ម្ចាស់សហគ្រាស នឹងត្រូវប្រឈមការផាកពិន័យតាមច្បាប់បើមិនបានស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស

បានផុស

នៅ

ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers
Centralized Management System – FWCMS) តាមរយៈគេហទំព័រ www.fwems.mlvt.gov.kh។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងទើបទទួលបាននៅថ្ងៃទី១២កញ្ញានេះថា ក្នុងករណីមិនបានស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសតាមកាលបរិច្ឆេទកំណត់ ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេស ត្រូវទទួលរងការផាកពិន័យភ្លាមៗពីអធិការការងារ។ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានដែលប្រើប្រាស់ហត្ថពលកម្មបរទេសដោយគ្មានលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសត្រូវចាត់ទុកថា ល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលត្រូវផ្តន្ទាទោសតាមជំពូកទី១៦ នៃច្បាប់ស្តីពីការងារ។

លោករដ្ឋមន្ត្រីបានបន្តថា ចំពោះសហគ្រាស គ្រឹះស្ថានដែលបើកដំណើរការក្រោយកាលបរិច្ឆេទនេះ ហើយមានតម្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសអាចស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសភ្លាមៗ បន្ទាប់ពីសហគ្រាស គ្រឹះស្ថាននោះមាន ដំណើរការ។ លោករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់នឹងអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ មានជនបរទេសចំនួន ២៧០ ០៥៧នាក់ ដែលមាន ១៦១សញ្ជាតិ កំពុងធ្វើការលើវិស័យផ្សេងៗនៅកម្ពុជាដែលបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។ ជនបរទេសធ្វើការច្រើនជាងគេមានដូចជាជនជាតិចិន ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពពីណូ ចិនតៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងជនជាតិផ្សេងៗទៀតដោយធ្វើការលើផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន ការអប់រំ សំណង់ កសិកម្ម ប្រមាញ់ វនវប្បកម្ម (បច្ចេកទេសការដាំដុះ ថែរក្សាពូជឈើ ) សកម្មភាពនិស្សារណកម្ម (ប្រេងកាត ធ្យូងថ្មដែក ) សកម្មភាពនៃផលិតកម្ម (ផលិតកម្មថ្នាំជក់ ស្បៀងអាហារ ភេសជ្ជៈ វាយនភណ្ឌ រថយន្ត កៅស៊ូ ) អន្ដរការហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រុមហ៊ុន ឬហាងទទួលបញ្ចាំ ការធានារ៉ាប់រងទូទៅ ការធានារ៉ាប់រងអាយុជីវិត)៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម