Connect with us

ព័ត៌មានជាតិ

ប.ស.ស ផ្សព្វផ្សាយគោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ កាលពី​រសៀល​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ ​២០២៤ ​បាន​ផ្សព្វផ្សាយ​ស្តីពី “​គោលការណ៍​បទប្បញ្ញត្តិ​ច្បាប់ និង​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម” ជូន​ដល់​បណ្តា​ម្ចាស់​អាជីវកម្ម និង​តំណាង​ក្រុមហ៊ុន សរុប​ប្រមាណ​ជាង ​២០០​ នាក់ នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល សែន​សុខ ស៊ី​ធី រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម កែវរស្មី អគ្គនាយករង ប​.​ស​.​ស​. តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មាន​ប្រសាសន៍​ថា ការរៀបចំ​ឱ្យមាន​ពិធី​ផ្សព្វផ្សាយ​នាពេលនេះ ក្នុង​គោលបំណង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​កាន់តែ​មាន​ប្រសិទ្ធភាព និង​មាន​វិសាលភាព​គ្របដណ្ដប់​សមាជិក​ឱ្យ​កាន់​ទូលំទូលាយ ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​ នៃ​តម្រូវការ និង​សេចក្តី​ប្រាថ្នា​ចង់​ក្លាយទៅជា​សមាជិក ប​.​ស​.​ស​. ពី​សំណាក់​ប្រជាពលរដ្ឋ ព្រមទាំង​ពី​សំណាក់​សមាជិក ប​.​ស​.​ស​. ដែល​ចង់បាន​ការ​ធានារ៉ាប់រង​លើ​ផ្នែក​ថែទាំ​សុខភាព​ទៅដល់​សមាជិក​គ្រួសារ​របស់​ខ្លួន​បន្ថែមទៀត ដើម្បី​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ ពង្រឹង​ស្ថិរភាព​ប្រាក់ចំណូល និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​របស់​ខ្លួន និង​ក្រុម​គ្រួសារ។

ជាមួយគ្នានេះ លោក​អគ្គនាយករង បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែលមាន​កម្មករ-និយោជិត​ ចាប់ពី​ម្នាក់​ឡើង​ទៅ ត្រូវ​មក​ចុះបញ្ជី​ជាមួយ ប​.​ស​.​ស​. និង​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​មាន​ប័ណ្ណសមាជិក ប​.​ស​.​ស​. ជាពិសេស​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ដោយ​ខ្លួនឯង និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. សូម​អញ្ជើញ​មក​ធ្វើ​ប័ណ្ណ ប​.​ស​.​ស​. ឱ្យបាន​គ្រប់ៗ ​គ្នា នៅ​សាខា ប​.​ស​.​ស​. អ៊ី​អន​ម៉​ល សែន​សុខ ស៊ី​ធី ឬ​ នៅតាម​បណ្តា​សាខា ប​.​ស​.​ស​. ទូទាំងប្រទេស នៅ​ជិត​បំផុត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម