ព័ត៌មានជាតិ
ក្រសួងអប់រំ ត្រៀមរៀបចំ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី ការពិនិត្យវឌ្ឍនភាពការងារត្រៀមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ សរុបចំនួនប្រមាណ ៤៦នាក់ ដោយបានរៀបចំនៅទីស្តីការក្រសួង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូនតាមការគ្រោងទុក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យក្រុមការងារពាក់ព័ន្ធ បន្ថែមការយកចិត្តទុកដាក់លើការរៀបចំពិធីបើកឱ្យមានលក្ខណៈអធិកអធម និងគួរបង្ហាញបន្ថែមនូវ វីដេអូស៊ីហ្គេម ប៉ារ៉ាហ្គេម ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាសមិទ្ធផលក្នុងវិស័យកីឡាកម្ពុជា។ ពាក់ព័ន្ធនឹងការរៀបចំ ការចុះឈ្មោះ និងឯកសណ្ឋាន សូមរៀបចំក្រុមការងារត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងរៀបចំឱ្យបានរួចរាល់នូវក្រុមអ្នកស្ម័គ្រចិត្តជួយគាំទ្រ ក៏ដូចជាក្រុមចុះទៅពិនិត្យសណ្ឋាគារ ម្ហូបអាហារ និងវិន័យ ធានាឱ្យបាននូវការអនុវត្តស្របតាមស្តង់ដាត្រឹមត្រូវ ជៀសវាងជួបប្រទះនូវបញ្ហាផ្សេងៗ។

បន្ថែមពីនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមការងារជំនាញ ពិនិត្យការព្យាករណ៍អាកាសធាតុជាមុន ដើម្បីត្រៀមឱ្យបានរួចរាល់នូវដំណោះស្រាយផ្សេងៗ ប្រសិនជាមានករណីភ្លៀងធ្លាក់ មានក្រុមការងារផ្សព្វផ្សាយរៀបចំឱ្យបានល្អ និងទូលំទូលាយ ធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ទាំងការរៀបចំទូទៅ និងក្នុងអំឡុងពេលកម្មវិធី។

ក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើបទបង្ហាញស្តីពី វឌ្ឍនភាព និងផែនការការងារ ត្រៀមរៀបចំប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ជូនដល់ អង្គពិធីទាំងមូល ដែលក្នុងនោះរួមមាន៖ ក. ការងាររដ្ឋបាល ខ. ការងារបច្ចេកទេស គ. លំហូកម្មវិធីប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ (ពិធីបើកជាផ្លូវការ និង ពិធីបិទ) ឃ. ការហូបចុក និងការស្នាក់នៅ ង. មធ្យោបាយដឹកជញ្ជូន ច. ក្រុមការងារពេទ្យ និងដូប៉ា ឆ. ក្រុមការងារសន្តិសុខ និងសណ្តាប់ធ្នាប់ ជ. ការងារហិរញ្ញវត្ថុ និង ផែនការអនុវត្តការងារបន្ត។

គួរបញ្ជាក់ថា ពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយបានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨ វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន ១៣ ប្រភេទកីឡា លើ ៥៥ វិញ្ញាសា និងមានការចូលរួមចុះឈ្មោះប្រកួតពី ២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ ល្ងាចក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ពិធីបិទផ្លូវការនឹងធ្វើនៅថ្ងៃទី៨ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាង សម្តេចធិបតី នាយករដ្ឋមន្រ្តី៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ