Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសឱ្យអភិបាលខេត្តព្រៃវែងពិនិត្យការបិទតំបន់ខ្លះក្រោយផ្ទុះគ្រូពេទ្យចម្លងកូវីដ១៩ទៅមនុស្ស១១នាក់

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹងកំពុងរីករាលដាលកាន់តែខ្លាំង ក្នុងនោះក៏មានករណី គ្រូពេទ្យវិជ្ជមានកូវីដ១៩ ហើយបានចម្លងទៅអ្នកពាក់ព័ន្ធ១១នាក់នៅខេត្តព្រៃវែង។

ក្នុងសារសំឡេងពិសេសដែលចេញផ្សាយទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការព្រួយបារម្ភខ្លាំងចំពោះស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ១៩ នៃ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” ដែលកំពុងរីករាលដាលក្នុងខេត្តព្រៃវែង ដោយសម្តេចតេជោ បានថ្លែងថា៖

“ខ្ញុំមិននិយាយទៅដល់ការបិទខេត្តព្រៃវែងទេ តែសូមឱ្យអភិបាលខេត្តព្រៃវែងពិនិត្យអំពីស្ថានភាពនៅតំបន់កើតហេតុទៅលើគ្រូពេទ្យម្នាក់ដែលបានឆ្លងជំងឺ ហើយដែលបានឆ្លង១១នាក់នៅខេត្តព្រៃវែងដែលគប្បីត្រូវបិទសាលារៀននៅតំបន់នោះឬទេ។ ខ្ញុំទុកលទ្ធភាពនេះឱ្យឯកឧត្ដមអភិបាលខេត្តព្រៃវែងធ្វើការពិនិត្យជាក់ស្ដែង”។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា៖ “ពិតមែនហើយច្បាស់ជាមានការបិទនៅផ្នែកខ្លះ ក៏ប៉ុន្តែដោយសារមានការឆ្លងរហូតទៅដល់១១នាក់ក្នុងថ្ងៃនេះ ពីគ្រូពេទ្យម្នាក់ដែលមានរោគឆ្លងពីតំបន់ N8 ក៏ត្រូវយកចិត្តទុកដាក់ ថាតើគួរនឹងបិទនៅតំបន់ព្រៃវែងដែលជាតំបន់ផ្ទុះមួយពីសំណាក់គ្រូពេទ្យម្នាក់ និងឆ្លងដល់១១នាក់ គិតត្រឹមពេលនេះឬទេ”។

សម្ដេចតេជោ បានបន្តការអំពាវនាវដ៏ទទូច ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច។

សម្ដេចតេជោ មានប្រសាសន៍ថា៖ “ទោះបីជំងឺនេះកើតហើយ វាមិនទាន់ស្លាប់ភ្លាមៗ ប៉ុន្តែក្នុងករណីដែលវាកើតហើយនោះ មិនដឹងថាតើវាបំផ្លាញយើងដល់កម្រិតណានោះទេ។ ការមិនឱ្យកើតជំងឺជារឿងដ៏ល្អបំផុត នេះជាអ្វីដែលខ្ញុំចង់និយាយបន្ទាន់”។

គួបញ្ជាក់ថា ក្នុងសារសំឡេងពិសេសដែលចេញផ្សាយទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់យប់នេះមានករណីឆ្លងថ្មីរហូតដល់៤៩នាក់ទៀត នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងផ្នែកខ្លះនៃខេត្តដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមអ្នកឆ្លងនេះ មានក្នុងជួរមន្ត្រីនគរបាល មន្ត្រីរាជការ និងសិល្បៈករ សិល្បៈការិនីផងដែរ។

សូមរំលឹកថាកាលព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ក្នុងសហគមន៍នៃ “ព្រឹត្តិការណ៍២០កុម្ភៈ” ចំនួន២៤នាក់ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៧នាក់។

ក្នុងចំណោមអ្នកឆ្លងទាំង២៤នាក់នេះ មានជនជាតិចិនចំនួន ១២នាក់, ជនជាតិខ្មែរចំនួន ៧នាក់ និងជនជាតិវៀតណាម ៥នាក់។ ពួកគាត់ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩នេះ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះសីហនុ។

គិតត្រឹមម៉ោង៧នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១ ០១១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៩៣នាក់៕

អត្ថបទ៖ ច័ន្ទវីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖
ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សា នៅស្រុកពាមរក៍ ខេត្តព្រៃវែង ជាបណ្តោះអាសន្ន

កំពូលតារា ក្រុមការងារ និងគ្រួសារប្អូនអគ្គនាយក ហង្សមាស បានឆ្លងជំងឺកូវីដ១៩ និងមានអាការៈសង្ស័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៥ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម