Connect with us

ព័ត៌មានជាតិ

​​​ចំណតផែកុងតឺន័របន្ថែមនៅ​​​ក្រុង​ព្រះសីហនុ ពង្រីកលទ្ធភាពនាវាចរលើ​ពិភពលោក ៣៨% អាច​ចូលចត​បាន​

បានផុស

នៅ

តាមរយៈការ​ដាក់​ឲ្យប្រើប្រាស់​​ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ ដែលទើប​តែ​បញ្ចប់​ការ​សាងសង់​ បាន​ជួយ​បំពេញ​បន្ថែម​នូវ​មុខងារ​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​បង្កើន​សមត្ថភាព​ផែ​សរុបកើនឡើងពី ៥៥ ម៉ឺន TEUs/ឆ្នាំ ទៅ ១ លាន TEUs/ឆ្នាំ ខណៈ​​តាម​ការ​ព្យាករណ៍ ​នាវាចរក្នុងពិភពលោកអាច​ចូលចត​នៅ​​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កើន​ឡើង​ពី ១៨% ទៅ​ប្រមាណ ៣៨%។ នេះបើតាមលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បញ្ជាក់​នៅ​​ក្នុងពិធី​សម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ ចំណត​ផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូនបាន​ថ្លែង​ថា ចំណត​ផែកុងតឺន័របន្ថែមនេះបាន​សាងសង់​និងស្ដារ​ជម្រៅទឹកដល់ ១១,៥ ម៉ែត្រ និង​បាន​បំពាក់នូវ​មធ្យោបាយ​លើកដាក់​​កុងតឺន័រ​ទំនើប ដែល​បាន​ជួយ​បង្កើន​​សមត្ថភាព​ចំណត​ផែ​កុងតឺន័រ​បន្ថែម​​បានប្រមាណ ៤៥ ម៉ឺន TEUs/ឆ្នាំ។

«តាមរយៈ​ចំណតផែកុងតឺន័របន្ថែមថ្មីនេះ​ បានជួយ​បំពេញ​បន្ថែម​នូវ​មុខងារសមត្ថភាព​កំពង់ផែ​​ស្វយ័ត​ក្រុង​ព្រះសីហនុ កើនឡើងពី ៥៥ ម៉ឺន TEUs/ឆ្នាំ ទៅ ១ លាន TEUs/ឆ្នាំ។ បន្ថែមពីនេះ ក៏​​អាច​​ឱ្យនាវាកុងតឺន័រមាន​ជម្រៅទឹក ១០,៤ ម៉ែត្រ ចូលចតបាន ហើយ​បើ​តាម​ការព្យាករណ៍​កើន​ឡើង​ពី ១៨% ទៅ​ប្រមាណ ៣៨% នៃ​នាវាដែលធ្វើនាវាចរក្នុងពិភពលោក ខណៈ​​នាវា​ដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កើនឡើងរហូតដល់ ៤៩,២៥%»។ លោក ប៉េង ពោធិ៍នា បញ្ជាក់បន្ថែម។

គម្រោងអភិវឌ្ឍចំណតផែកុងតឺន័រ​បន្ថែមនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ​ ដែល​មានប្រវែង ២៥៣ ម៉ែត្រ បានបើកការដ្ឋានសាងសង់​កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣ ក្រោម​អធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជានាពេលបច្ចុប្បន្ន។

គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ អនុវត្តការសាងសង់​ដោយក្រុមហ៊ុនជប៉ុន តូអាខបផើរេសិន (TOA Corporation) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន នីបផន ខូអេ និង​ក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់​រយៈពេលសាងសង់​ចំនួន ១៧ ខែ និង​បាន​បញ្ចប់​ការ​សាងសង់​ជាស្ថាពរ​នៅក្នុងអំឡុង​​ខែសីហា ឆ្នាំ២០២៤ ដោយ​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣៧,៥ លាន ដុល្លារ​អាម៉េរិក ក្នុង​នោះ​ថវិកាឥណទាន​សម្បទាន​ពីរដ្ឋាភិបាល នៃប្រទេស​ជប៉ុន​ប្រមាណ ១០ លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ប្រមាណ ២៧,៥​លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយ​ពន្ធអាករ​ផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

Sokha Hotels

ព័ត៌មានពេញនិយម