Connect with us

ព័ត៌មានជាតិ

មន្ត្រី៖ ឥទ្ធិពលព្យុះ​ទីហ្វុង យ៉ាកជី មិនប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា

បានផុស

នៅ

ព្យុះទីហ្វុងយ៉ាកជីបានអស់ឥទ្ធិពលទៅវិញហើយ បន្ទាប់ពីបានវាយប្រហារទៅលើកោះហៃណាន ប្រទេស​​ចិន មីយ៉ាន់​ម៉ា ថៃ ឡាវ និងប្រទេសវៀត​ណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមប្រាប់​កម្ពុជា​​​ថ្មី នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា ដំណើរគន្លងរបស់ព្យុះយ៉ាកជី​នៅឆ្ងាយ​ពី​កម្ពុជា​ គឺវាដើរនៅភាគខាងជើង។

កន្លងមកកម្ពុជាមានភ្លៀងធ្លាក់ខ្លះ ប៉ុន្តែក្នុងបរិមាណមិនច្រើនទេ ខណៈរលកសមុទ្រខ្ពស់ និងមាន​ភ្លៀង​​នៅតំបន់ឆ្នេរ។

លោក ចាន់ យុត្ថា ប្រាប់ថា៖ «ទឹកទន្លេមេគង្គនៅប្រទេស​ឡាវបានកើន​ឡើងលើសពីចំណុច​ប្រកាស​​​ឱ្យប្រុងប្រយ័ត្ន ប៉ុន្តែទម្រាំមកដល់យើងត្រូវការពេល ១០-១៥ ថ្ងៃ មិនមែនមានន័យថា យើងមិនប៉ះពាល់​សោះ​ទេ យើងប៉ះពាល់តិចតូច ហើយ​ដោយប្រយោល»។

លោក ចាន់ យុត្ថា  បន្ថែមថា ឥទ្ធិពលរបស់​វាគ្រាន់​តែធ្វើឱ្យទឹកទន្លេងើបឡើងតិចតូច ប៉ុន្តែឥឡូវ​ទឹក​​​ទន្លេយើង​ក៏នៅទាប ឧទាហរណ៍ នៅទន្លេបាសាក់-ចតុមុខ កម្ពស់ទឹកក្នុងរង្វង់ ៧ ម៉ែត្រ ខណៈ​កម្រិត​ប្រកាស​ឱ្យប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ។

ទោះជាយ៉ាងណា លោក ចាន់ យុត្ថា បានបញ្ជាក់ថា កម្ពុជាក៏បានត្រៀមខ្លួនដែរ ដោយសារ​តែ​ប្រទេ​ស​នៅក្នុងតំបន់រួមទាំងកម្ពុជា នឹងបន្តទទួលរងនូវបាតុភូត​ឡានីញ៉ា។

លោក ចាន់ យុត្ថា បន្ថែម៖ «ឆ្នាំនេះ កម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ ទទួលរងនូវឥទ្ធិពល​បាតុភូត​ឡានីញ៉ា យើងឃើញ​ជុំវិញយើង មានច្រើនលើកមកហើយ ចាប់តាំងពីហ្វីលីពីន បន្ទាប់មកថៃ និង​វៀត​ណាម ហើយយើងក៏មានការត្រៀមលក្ខ​ណៈ​ដែរ ទោះបីថា ពេលនេះ យើងមិនទាន់អី ប៉ុន្តែ​ស្ថាន​​ភាព​អាកាសធាតុមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ក្រសួងក៏ត្រូវ​ត្រៀមលក្ខណៈ ទាំង​ស្ថាន​​ភាព​ទឹកទន្លេ និងជំនន់ទឹកភ្លៀង»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៩ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ១១ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍២១ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម១២ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម