ព័ត៌មានជាតិ
បុគ្គលិកហាងម៉ាស្សា ៣នាក់ឆ្លងកូវីដ១៩ អតិថិជនមួយចំនួនតម្រូវឲ្យទៅធ្វើតេស្តរកមេរោគថ្ងៃនេះ
បុគ្គលិកធ្វើការក្នុងហាងម៉ាស្សា ឡេស៍រីឡេកស្ប៉ា (Let’s Relax Spa) ចំនួន៣នាក់រកឃើញវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីមានអ្នកជំងឺកូវីដម្នាក់ ជាស្ត្រីជនជាតិចិនបានទៅប្រើសេវានៅទីនោះ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ហាងម៉ាស្សា ឡេស៍រីឡេកស្ប៉ា (Let’s Relax Spa) ស្ថិតនៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ១៩ ម្នាក់ ជាស្ត្រីជនជាតិចិន បានទៅប្រើប្រាស់សេវានៅទីនោះ។
នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីការយកវត្ថុសំណាកលើកទី១ បានចំនួន ៤៧នាក់ ជាបុគ្គលិកមកពីសាខាទាំង ៣ ទីតាំងរបស់ហាងម៉ាស្សានេះរួចមកហើយ ហាងទាំង៣ទីតាំងនេះ ក៏មានការបើកទទួលភ្ញៀវតាមទម្លាប់ធម្មតាដោយមានការផ្លាស់ប្តូរបុគ្គលិកពីទីតាំង១ទៅទីតាំង១ក្នុងចំណោមទីតាំងទាំង៣ ក្នុងរយៈពេល ១សប្តាហ៍ម្តង។

ក្រោយយកវត្ថុសំណាកលើកទី២ នៅថ្ងៃទី ៥ ខែមីនា លទ្ធផលវិភាគមន្ទីរពិសោធន៍បានបង្ហាញថា មានករណីវិជ្ជមានវិរុសកូវីដ១៩ លើបុគ្គលិកហាងម៉ាស្សានេះចំនួន ៣នាក់។
ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ អតិថិជនដែលបានទៅប្រើប្រាស់សេវាម៉ាស្សាចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៥ ខែមីនា នៅហាងម៉ាស្សា ឡេស៍រីឡេកស្ប៉ា ទាំង ៣ ទីតាំង(Let’s Relax Spa) ឲ្យទៅធ្វើតេស្តយកសំណាកនៅវិទ្យាស្ថានជាតិស្រាវជ្រាវ សុខភាពសាធារណៈ នៃក្រសួងសុខាភិបាលនៅថ្ងៃទី ៩ ដល់ថ្ងៃទី១១ ខែមីនា រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ នៅតាមផ្ទះសម្បែងរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
ទីតាំងហាងម៉ាស្សាទាំង ៣ រួមមាន ១. ឡេស៍រីឡេកស្ប៉ា (Let’s Relax Spa) ស្ថិតនៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ២. ឡេស៍រីឡេកស្ប៉ា (Let’s Relax Spa) ស្ថិតនៅផ្ទះលេខ ២៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៣. ឡេស៍រីឡេកស្ប៉ា (Let’s Relax Spa) ស្ថិតនៅផ្ទះលេខ ១៩៩ ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕


អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ