ព័ត៌មានជាតិ
អាជ្ញាធរដាក់គ្រឿងចក្រស្ដារប្រឡាយស្ទឹងមានជ័យ រំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ
ប្រឡាយលូទឹកស្អុយស្ទឹងមានជ័យ អាជ្ញាធរដាក់គ្រឿងចក្រស្ដារកំណកភក់ និងសំរាមបន្សល់ក្នុងប្រឡាយស្ទឹងមានជ័យ ព្រោះមួយថ្ងៃៗ លូទឹកស្អុយជាច្រើនខណ្ឌ បានបង្ហូរកាកសំណល់ផ្សេងៗ ចូលតាមប្រព័ន្ធលូ ធ្វើឲ្យប្រឡាយគោករាក់ បង្អាក់ដល់ល្បឿនទឹកហូរ។
ជាក់ស្ដែងការកាយស្តារប្រឡាយរបស់មន្ត្រីជំនាញនៅពេលនេះ គឺជាការជួយរំដោះទឹកបានមួយផ្នែកធំ ពីតំបន់នៅប៉ែកខាងលើ ព្រោះប្រឡាយស្ទឹងមានជ័យ ត្រូវទទួលរងការហូរទឹកធ្លាក់ពីតំបន់ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ចូលមកប្រឡាយនេះ និងបន្តហូរធ្លាក់ទៅអាងស្តុកទឹកបឹងទំពន់។
មន្ត្រីជំនាញ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ ត្រូវកាយសំរាម ឬ កំប្លោក ដែលមាននៅលើផ្ទៃប្រឡាយចេញឲ្យអស់សិន។ បន្ទាប់មក ត្រូវប្រើអេស្កាវ៉ាទ័រ កាយកាកសំណល់ ឬ ភក់ នៅបាតប្រឡាយ ដើម្បីជីកជម្រៅទៅខាងក្រោមឲ្យដល់បាត មានជម្រៅប្រមាណ ៤ ម៉ែត្រ ទៅក្រោម។
គិតត្រឹមថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ ការដ្ឋានសម្រេចស្តារភក់បានប្រវែង ២ ៤៨០ ម៉ែត្រ ស្មើ ៦៤.៤០% នៃគម្រោង។ ការកាយស្តារភក់ប្រឡាយស្ទឹងមានជ័យ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅតំបន់ក្បែរប្រឡាយទឹកបឹងទំពន់ បានបង្ហាញការសប្បាយចិត្តចំពោះការយកចិត្តទុកដាក់គិតគូររបស់អាជ្ញាធរ ក្នុងការចុះកាយ និងស្តារប្រឡាយទឹក ដើម្បីរំដោះទឹក បញ្ចៀសការជន់លិច និងដើម្បីសោភ័ណភាពផងដែរ។
សូមបញ្ជាក់ថា ប្រឡាយបង្ហូរទឹកស្ទឹងមានជ័យ គឺជាប្រឡាយមេដ៏ធំមួយ ក្នុងចំណោមប្រឡាយមេសំខាន់ជាច្រើនទៀត ដែលនៅក្នុងរាជធានីភ្នំពេញ ដោយប្រឡាយនេះ លាតសន្ធឹងចាប់ពីស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ស្ថានីយបូមទឹកបឹងទំពន់ ៣៧១ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា