ព័ត៌មានជាតិ
ផ្លូវបេតុងមួយខ្សែ ក្នុងភូមិតាឡី សង្កាត់ដង្កោ ស្ថាបនារួចរាល់ហើយ
ផ្លូវបេតុងចាស់វស្សាមួយខ្សែ ដែលទ្រុឌទ្រោមជាយូរមកហើយ ពេលនេះប្រែក្លាយជាផ្លូវបេតុងថ្មីសន្លាង ដើម្បីទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ ធ្វើដំណើរ និងប្រកបជាអាជីវកម្មផ្សេង បានស្ថាបនារួចរាល់ហើយ។

លោក សំ ញ៉ាវ ប្រធានសាធារណការខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ដោយឃើញថាផ្លូវបេតុងចាស់វស្សាមួយខ្សែស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ មានការទ្រុឌទ្រោម ជង្ហុកច្រើន សម្បុកមាន់ ពិបាកដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក៏ដូចជាប្រកបរបរផ្សេងៗ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ កម្លាំងជំនាញពាក់ព័ន្ធ ក៏ចុះពិនិត្យជាក់ស្ដែង និងបានដាក់គ្រឿងចក្រឈូសឆាយ កាយដាក់ប្រព័ន្ធលូ ស្ថាបនាផ្លូវខាងលើប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែក ទុកសម្រាប់ពលរដ្ឋប្រើប្រាស់ប្រកបរបរផ្សេងៗ។
លោក សំ ញ៉ាវ បន្តថា ការស្ថាបនាផ្លូវបេតុងខាងលើនេះ មានប្រវែង ៨៤៦ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ប្រើប្រាស់ថវិកាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ពេលនេះការស្ថាបនារួចរាល់ហើយ៕
អត្ថបទ ៖ សុខា










-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា