ព័ត៌មានជាតិ
ក្រសួងអប់រំគាំទ្រ សាលាសហការ និងសាលាស្តង់ដាមធ្យមសិក្សា របស់គរុនិស្សិតកម្រិតឧត្តម
បណ្ឌិត ឌី ខាំបូលី ប្រធានគណៈកម្មាធិការកំណែទម្រង់ នៃវិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា បានចូលលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី “ការចុះគាំទ្រសាលាសហការ និងសាលាអនុវត្តលើការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូ របស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២)” នៅវិទ្យាស្ថានជាតិអប់រំ។ កិច្ចប្រជុំនេះមានគោលបំណង ផ្សព្វផ្សាយពី សមាសភាព ផែនការ និងយន្តការ នៃការចុះគាំទ្រសាលាសហការ និងសាលាអនុវត្តលើការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូ របស់គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) លើស្តង់ដាទី២ នៅតាមវិទ្យាល័យសហការនានាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

បណ្ឌិត ឌី ខាំបូលី បានបង្ហាញអំពីសារបាន សារៈសំខាន់ និងហេតុផល ដែលតម្រូវឱ្យគរុនិស្សិត (បរិញ្ញាបត្រ+២) នៃវិទ្យាស្ថានជាតិអប់រំ ចុះគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា។

បណ្ឌិតប្រធានអង្គប្រជុំ បានផ្តល់វេទិកាពិភាក្សា និងសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖ ១. សាលារៀនត្រូវរៀបចំលិខិតបង្គាប់ការដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនតាមវិទ្យាល័យនីមួយៗសម្រាប់អនុវត្តស្តង់ដាសាលារៀនគំរូ ២. ក្រុមការងារត្រូវពិនិត្យបណ្ណព័ត៌មានសាលារៀន (School profile) ស្វ័យវាយតម្លៃ និងការវាយតម្លៃរបស់នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ៣. រៀបចំទិន្នន័យពិន្ទុដើមគ្រា ៤. ធ្វើផែនការបង្រៀន ១ឆ្នាំ ៣ខែ និងធ្វើផែនការរៀនរបស់សិស្ស ៥. គ្រូបង្រៀន និងគរុនិស្សិតត្រូវរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មការងារ ៦. អនុវត្តតេស្តស្តង់ដា ៧. បង្វឹកនៅនឹងកន្លែង ឬតាមប្រព័ន្ធអនឡាញលើឯកទេស វិធីសាស្រ្តបង្រៀន ការធ្វើពិសោធន៍វិទ្យាសាស្រ្ត ការអប់រំស្ទែមការងារគម្រោង ការអនុវត្តសកម្មភាពក្រៅម៉ោងសិក្សា ក្លិបសិក្សា កិច្ចការគម្រោង និងការតាំងពិព័រណ៍វិទ្យាសាស្រ្ត ៨. បំប៉នសិស្សខ្សោយ និងសិស្សពូកែ ៩. រៀបចំថ្នាក់និទស្សន៍តាមមុខវិជ្ជា និង ១០. ធ្វើរបាយការសមិទ្ធកម្មជាប្រចាំ។

ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដោតយកចិត្តទុកដាក់យ៉ាងខ្លាំងលើគុណភាព នៃការបណ្ដុះបណ្ដាលគ្រូបង្រៀន និងការផ្សារភ្ជាប់ការបណ្ដុះបណ្ដាលជាមួយនឹងការអនុវត្តស្តង់ដាសាលារៀនគំរូនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅទូទាំងប្រទេស ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ ជាពិសេសលទ្ធផលសិក្សារបស់សិស្ស។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពី មន្ទីរអប់រំ យុវជន និងកីឡា និងការិយាល័យមធ្យមសិក្សាចំណេះទូទៅ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងខេត្តកណ្តាល គណៈគ្រប់គ្រង បុគ្គលិកអប់រំ និងគ្រូបង្រៀន នៃវិទ្យាល័យចំនួន១៣ ក្នុងរាជធានីភ្នំពេញ និងចំនួន១ ក្នុងខេត្តកណ្តាល គណៈគ្រប់គ្រង បុគ្គលិកអប់រំ និងគ្រូទ្ទេស នៃវិទ្យាស្ថានជាតិអប់រំ សរុបចំនួន ១៥០រូប៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ