Connect with us

ព័ត៌មានជាតិ

ពលករខ្មែរមកពីថៃ ជិត ៧០០​ត្រូវអនុញ្ញាតឲ្យទៅផ្ទះក្រោយធ្វើចត្តាឡីស័ក

បានផុស

នៅ

ពលករខ្មែរមកពីប្រទេសថៃ ជិត ៧០០ នាក់ (៦៨៧) មានស្រី ៣៥៦ នាក់នៅខេត្តបន្ទាយមានជ័យ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។

ពលករទាំងនោះត្រូវជិះតាមរថយន្តរបស់កងទ័ពមានចំនួន៣៦គ្រឿង ដោយមានអ្នកចូលរួមពិនិត្យ លោក ហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកយ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកសុឌីអធិការនគរបាលខេត្តនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត នៅព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហុឹលរ៉ាយ៉ាមានប្រសាសន៍ថាពលករដែលជិះឡានដឹកចេញពីមណ្ឌលចត្តាឡីស័កចំរុះក្នុងខេត្តបន្ទាយមានជ័យនោះមាន សុខភាពល្អធម្មតាក្នុងមណ្ឌលចត្តាឡីស័កនោះក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរក្សាផ្គត់ផ្គង់ ស្បៀងអាហារ ព្រឹកល្ងាច។

លោកបានឲ្យដឹងបន្តទៀតថាឡាននិមួយៗដាក់ មនុស្សតិចមិនប្រជ្រៀតគ្នា នោះទេស្របតាម វិធាន សុខាភិបាលពេល ដឹក ទៅដល់ខេត្ត នីមួយៗត្រូវដឹកបន្តបញ្ជូនទៅតាម មូលដ្ឋានក្នុង ករណី មានការ សង្ស័យ ត្រូវត្រួតពិនិត្យ សំណាក និងព្យាបាលបន្តទៀត។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាឲ្យចេញរថយន្តរបស់កងទ័ពចំនួន២០៤ គ្រឿង ដើម្បីដឹកជញ្ជូនប្រជា ពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។

ការចេញបញ្ជានេះ បានធ្វើឡើង បន្ទាបពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការធ្វើចត្តាឡីស័ក នៅតាមវបណ្ណាព្រំដែន សម្រាប់ពលករដែលមានសភាពធម្មតា លើកលែងតែពលករដែលមានអាការៈខុសប្រក្រតី។

លោកបានបញ្ជាក់ថា ដោយសារស្ថានភាពប្រជាពលរដ្ឋ ពេលនេះ បានសម្រុកចាកចេញពីប្រទេសថៃកាន់តែច្រើន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានតម្រូវឲ្យកងទ័ពជួយដឹកពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទៅកាន់គោលដៅ នៅតាមរាជធានី ខេត្ត ដើម្បីធ្វើចត្តាឡីស័កនៅខាងក្រោយ៕

អត្ថបទ៖វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម