ព័ត៌មានជាតិ
កិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ ២០២៥ លើកចុងក្រោយ នឹងធ្វើនៅថ្ងៃទី ១៩ កញ្ញា ខាងមុខ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចថា នឹងបើកកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៥ លើកចុងក្រោយ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនៅថ្ងៃទី ១២ កញ្ញា នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ត្រីភាគីបានឯកភាពគ្នាថា នឹងបើកប្រជុំលើកចុងក្រោយនៅរសៀលថ្ងៃទី ១៩ កញ្ញា ដើម្បីបញ្ជាក់ពីគោលជំហរភាគីនីមួយៗ ខណៈភាគីនិយោជកនៅរក្សាតួលេខដដែល ដំឡើង ២ ដុល្លារ និងភាគីសហជីពមានតួលេខផ្សេងៗ គ្នា ដោយក្រុមខ្លះដំឡើង ៦ ដុល្លារ ខ្លះទៀត ដំឡើង ៧ ដុល្លារ និងក្រុមមួយទៀត ដំឡើង ១០ ដុល្លារ ពីលើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ ដុល្លារ ក្នុង ១ ខែ។
លោករដ្ឋមន្ត្រី បានបន្តថា ការដែលនិយោជកដាក់តួលេខ ២ ដុល្លារ នេះ ដោយលើកហេតុផលពីកត្តាភាពប្រកួតប្រជែង និងប្រាក់ឈ្នួលអប្បបរមានៅតាមបណ្តាប្រទេសផ្សេងៗ ទៀត ដូចជាវៀតណាម ឆ្នាំមុនតំបន់ខ្ពស់បំផុត ២០៨ ដុល្លារ តែឥឡូវនៅសល់ ២០៦ ដុល្លារ និងប្រទេសបង់ក្លាដេស ឆ្នាំមុន ១១៦ ដុល្លារ តែឆ្នាំនេះ នៅសល់ ១១០ ដុល្លារ។ ចំណែកភាគីនិយោជកវិញ កាលពីប្រជុំលើកមុន បានដំឡើង ១៤ ដុល្លារ និងក្រោយមកទៀត បន្ថយមកត្រឹម ១០ ដុល្លារ និងចុងក្រោយនេះមានតួលេខរៀងៗ ខ្លួន នេះអាស្រ័យទៅក្រុមនីមួយៗ ក្នុងការគិត ហើយនេះជាការបើកទូលាយក្នុងការសម្រេចចិត្តចំពោះតួលេខនីមួយៗ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ចំណែកខាងភាគីរដ្ឋាភិបាល នឹងសម្របសម្រួលឱ្យអស់លទ្ធភាព ដើម្បីឱ្យភាគីនីមួយៗ ខិតទៅរកប្រសព្វគ្នា ហើយបើអាចរកបាននូវកុងសង់ស៊ីគ្នាកាន់តែប្រសើរ តែបើមិនមានការឯកភាពគ្នាទេ យើងនឹងអនុវត្តតាមច្បាប់ គឺការបោះឆ្នោតក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី ១៩ កញ្ញា ខាងមុខ។
គួរបញ្ជាក់ថា ការចរចាប្រាក់ឈ្នួលកម្មករនេះ ត្រីភាគី ត្រូវផ្អែកទៅលើលក្ខណវិនិច្ឆ័យទាំង ៧ រួមមានវិនិច្ឆ័យតាមបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ)។
នៅក្នុង ២០២៤ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន ២០៤ ដុល្លារ ក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ