Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ គិតមកដល់ពេលនេះ មានអ្នកចុះឈ្មោះទៅទស្សនកិច្ចប៉ែកឦសាន សរុបជាង ២ពាន់នាក់ហើយ

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា មកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តស្ថិតនៅតាមបណ្តោយក្រវាត់ព្រំដែន ប៉ែកឦសាននៃប្រទេសកម្ពុជា សរុបមានចំនួនជាង ២ពាន់នាក់ហើយ ដោយរាប់គិតចាប់តាំងពីការបើកការចុះឈ្មោះដំបូងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សន្ទុះនៃការចុះឈ្មោះចូលរួមដ៏ច្រើនកុះករបន្ថែមទៀតនាពេលនេះ គឺដោយសារមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសកម្មភាពនានានៃទស្សនកិច្ចលើកទី១ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ក្រោយពួកគេទទួលបាននូវបទពិសោធន៍ដ៏ល្អពីដំណើរទស្សនកិច្ចប្រភេទនេះ។

លោកថា ចំណុចដែលពិសេសនៅក្នុងដំណើរទស្សនកិច្ចនេះ គឺការបង្ហាញនូវសក្ខីកម្មរបស់ប្រជាពលរដ្ឋ ដោយពលរដ្ឋខ្លួនឯងផ្ទាល់ បានឃើញពីស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន ការការពារអធិតេយ្យភាពជាតិ និងបូរណភាពទឹកដីដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពីភាពរីកចម្រើនជាក់ស្តែងយ៉ាងច្រើនខាងផ្នែកសង្គម-សេដ្ឋកិច្ច ទាំងការអភិវឌ្ឍផ្នែកជីវភាពរស់នៅ និងសុខសុវត្ថិភាពក្នុងសហគមន៍មូលដ្ឋាន និងការរីកចម្រើនខាងវិស័យហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងតំបន់ក្រវាត់ព្រំដែន ក៏ដូចជាក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរីផងដែរ។

លោក ទេព អស្នារិទ្ធ ថា ដំណើរទស្សនកិច្ចពលរដ្ឋនេះ បានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។

ជាពិសេស បានបង្កើតនូវរូបភាពវិជ្ជមានមួយបន្ថែមទៀតសម្រាប់ជាតិកម្ពុជាទាំងមូល និងដើម្បីបង្ហាញដល់សកលលោកឱ្យបានដឹងថាកម្ពុជាមានសាមគ្គីភាពរឹងមាំជាធ្លុងមួយក្នុងភាពជាម្ចាស់ប្រទេស ដោយមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បី ១មីលីម៉ែត្រ សោះឡើយ ហើយប្រជាជនកម្ពុជា នឹងបន្តរួមកម្លាំងសាមគ្គីគ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពអភិវឌ្ឍនានា។ ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់ក្រុមជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ដើម្បីរួមចំណែកថែរក្សាស្ថិរភាពក្នុងសង្គម និងចូលរួមក្នុងសកម្មភាពដើម្បីកំណើនសេដ្ឋកិច្ច។

ចំពោះដំណើរទស្សនកិច្ចថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ អ្នកនាំពាក្យថា ក្រុមអ្នករៀបចំបានកំណត់រួចហើយនូវចំនួនអ្នកត្រូវទៅចូលរួមទាំង ២០០នាក់ សម្រាប់ទស្សនកិច្ចលើក/ជើងទី២ ក្នុងក្របខណ្ឌនៃការរៀបចំដំណើរទស្សនកិច្ចពលរដ្ឋរយៈពេល ១ថ្ងៃ ក្នុងតម្រាយផ្លូវចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី រួចវិលត្រលប់មករាជធានីភ្នំពេញវិញនៅថ្ងៃដដែល។

ដោយឡែកការចុះឈ្មោះសម្រាប់កម្មវិធីទស្សនកិច្ចថ្ងៃទី២១ និងទី២៨ ខែកញ្ញា ក៏បានប្រព្រឹត្តទៅយ៉ាងរលូន និងជាហូរហែ ដោយមានប្រជាពលរដ្ឋបានចុះឈ្មោះចំនួនជាង ៨០០នាក់ហើយ សម្រាប់ថ្ងៃទាំងពីរនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យនាល្ងាចថ្ងៃទី១១ ខែកញ្ញ ឆ្នាំ២០២៤។

សូមរម្លឹកដែរថា ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ។ ថវិកានេះជាថវិកាផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម