Connect with us

ព័ត៌មានជាតិ

អតីតអគ្គលេខាធិការ UN ចាត់ទុកសម្ដេចតេជោ ថា ជាមេដឹកនាំដែលតែងខ្វល់ខ្វាយពីអាស៊ាន

បានផុស

នៅ

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ថា ជាមេដឹកនាំដែលតែងខ្វល់ខ្វាយ និងជួយដោះស្រាយរាល់បញ្ហានានារបស់អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បាន គីមូន បានបញ្ជាក់ថា សម្ដេចតេជោ ជាមេដឹកនាំដែលនាំឱ្យកម្ពុជាទទួលបានសុខសន្តិភាព ហើយជាអ្នកដឹកនាំម្នាក់ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានជួយដោះស្រាយបញ្ហានានាក្នុងតំបន់អាស៊ាន។ លោក បាន គីមូន បានអបអរសាទរដល់សម្ដេចតេជោ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសទាក់ទងនឹងការដឹកនាំ និងការកសាងសន្តិភាព។​

ការលើកឡើងរបស់អតីតអគ្គលេខាធិការ UN បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ នៅក្នុងឱកាសសម្ដេចតេជោ អញ្ជើញចូលរួមក្នុង​​វេទិកាចំណេះដឹងពិភពលោក នៅកូរ៉េខាងត្បូង។ លោក បាន គីមូន ក៏បានអបអរសាទរសម្ដេចតេជោ ដែលបានក្លាយជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន និងលោក បាន គីមូន បានរម្លឹកអនុស្សាវរីយ៍ដែលលោកទាំងពីរធ្លាប់បានធ្វើការងារជាមួយគ្នា ហើយលោក បាន គីមូន បានអរគុណសម្តេចតេជោ ក៏ដូចជាកម្ពុជា ​ដែលបានគាំទ្រអង្គការសហប្រជាជាតិ នៅក្នុងអំឡុងពេលដែលលោក នៅជាអគ្គលេខាធិការ។ លោក ថា ការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងកូរ៉េមានភាពល្អប្រសើរ និងបានរួមចំណែកដល់សុខសន្តិភាពទាំងតំបន់ និងពិភពលោកផងដែរ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានប្រាប់លោក បាន គីមូន ថា ទោះបីជាសម្ដេច នៅមានសុខភាពល្អ អាចធ្វើជានាយករដ្ឋមន្ត្រី មួយអាណត្តិ ឬពីរអាណត្តិទៀតក៏ដោយ ក៏ប៉ុន្តែ​សម្ដេច បានសម្រេចលះបង់ ដើម្បីផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយ ដែលជាការ​ដោះដូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលយូរអង្វែងនៅកម្ពុជា។​

សម្ដេចតេជោ អរគុណលោក បាន គីមូន និងរដ្ឋាភិបាលកូរ៉េ ដែលបានខិតខំជួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ ហើយសម្ដេច សង្ឃឹមថា តាមរយៈស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដ៏វែងមួយដែលកាត់ទន្លេចំនួន២ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។ សម្ដេច បន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានធ្វើឱ្យប្រទេសទាំងពីរ ពង្រីកសក្តានុពលក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម