Connect with us

ព័ត៌មានជាតិ

មន្ត្រីទេសចរណ៍ រំពឹងថា ព្រឹត្តិការណ៍ Gumball 3000 នឹងជួយជំរុញកំណើនទេសចរ តំបន់រមណីយដ្ឋានអង្គរ

បានផុស

នៅ

ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ ដើមី្បរៀបចំព្រឹត្តិការណ៍ Gumball 3000 Relly in Cambodia នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានរំពឹងទុកថា ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 ដកម្រនេះ នឹងជួយជំរុញកំណើនភ្ញៀវទេសចរ ចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាបកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិកាណ៍ដ៏ធំ Gumball 3000 ជាលើកដំបូងនេះ រៀបចំដោយឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល នឹងធ្វើឱ្យមានភាពល្បីល្បាញនៅលើពិភពលោក ដែលបានធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ។ លោកបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានក្រុមកីឡាករល្បីៗ មកពី ៤០ប្រទេសចូលរួម។

សម្រាប់ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានការរៀបចំតាំង បង្ហាញរថយន្ត Supercars, Hyper cars, និង Sportscars ចំនួន ៥០០ គ្រឿង ដើម្បីបំបែកឯកត្តកម្មពិភពលោក (Guinness World Record) នៅមុខប្រាសាទអង្គរវត្ត និង ធ្វើការដាក់បង្ហាញរថយន្តនៅបរិវេណសួនច្បារព្រះរាជដំណាក់ ជូនដល់ បងប្អូនទស្សនិជនទស្សនា និង ធ្វើការផ្តឹតរូបភាពទៀតផង។

លោកបន្ថែមថា វិស័យកីឡារថយន្តនេះ ជាការបង្ហាញពីសក្តានុពលវិស័យទេសចរណ៍ និងវិនិយោគ ក្នុងការជំរុញដល់វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចនៅខេត្តសៀមរាប ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្នាំ២០២៤ ទស្សនាសៀមរាប ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចជាតិ និង ប្រជាពលរដ្ឋនៅនឹងកន្លែងទៀតផង។ ម៉្យាងទៀត Gumball 3000 Rally in Cambodia ក៏ជាទេសចរណ៍ផ្សងព្រេង។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ បានធ្វើណែនាំមួយចំនួនដល់អាជ្ញាធរក្រុងស្រុក ដែលមានភូមិសាស្ត្រត្រូវបានក្រុមរថយន្ត Gumball 3000 ធ្វើការឆ្លងកាត់ គឺត្រូវចូលរួមសហការណ៍ឱ្យបានល្អ លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់ក្រុមរថយន្ត ជាពិសេសនោះរាល់សត្វពាហៈនៈរបស់ប្រជាពលរដ្ឋ មិនត្រូវមាន នៅតាមដងផ្លូវនោះឡើយ។ ម៉្យាងទៀតលោកក៏សូមឱ្យកម្លាំងសមត្ថកិច្ច ជួយសម្រួលដល់ចរាចរណ៍នៅតាមទីប្រជុំជន ផ្លូវបំបែកជាដើម។ ដោយក្នុងថ្ងៃនោះ មានរថយន្តចម្រុះ ចំនួន ៥០០គ្រឿង បានចូលមកខេត្តសៀមរាប ក្នុងការចូលរួមព្រឹត្តិការណ៍ Gumball  3000 Relly in Cambodia នេះ។

ចំណែក លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានលើកឡើងថា វិស័យកិច្ចកីឡា គឺជាចលករមួយដ៏សំខាន់ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ហើយដោយខេត្តសៀមរាប ជាគោលដៅនៃភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។ ខេត្តសៀមរាប សម្បូរទៅដោយប្រាង្គប្រាសាទល្បីល្បាញនៅលើសកលលោក ហើយក៏ជាខេត្តនៃដួងព្រលឹងជាតិខ្មែរ ដែលមានប្រាសាទអង្គរ។

លោកបញ្ជាក់ទៀតថា នេះគឺ កិត្តិនាមរបស់ប្រទេសកម្ពុជា បន្តភាពល្បីល្បាញនៅលើឆាកអន្តរជាតិតាមរយៈ សកម្មភាពចូលរួមបំបែកឯតទគ្គកម្មពិភពលោកលើប្រធានបទ «ការតាំងបង្ហាញ រថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ GUMBALL 3000 នឹងធ្វើឡើងលើកដំបូងខេត្តសៀមរាប៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម