Connect with us

ព័ត៌មានជាតិ

បុគ្គលស្វ័យនិយោជន៍ជាស្ត្រី ពេលមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស

បានផុស

នៅ

បុគ្គល​ស្វ័យ​និយោជន៍​ជា​ស្ត្រី ពេល​មាន​ផ្ទៃពោះ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី ប​.​ស​.​ស ដូចជា ទទួល​បាន​សេវា​ពិនិត្យ​ផ្ទៃពោះ​មុន និង​ក្រោយ​សម្រាល ,ទទួល​បាន​សេវា​ថ្លៃ​សម្រាលកូន​ដោយ​ឥតគិតថ្លៃ និង​ទទួល​បាន​ប្រាក់​បំណាច់​មាតុភាព​ចំនួន ១ ២៦០ ០០០ រៀល ពី ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ ប​.​ស​.​ស រាល់​ការផ្តល់ជូន​ខាងលើ ត្រូវធ្វើ​ឡើង​តែ​ក្នុង​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. តែប៉ុណ្ណោះ។ ការទទួល​សេវា​នៅ​មន្ទីរពេទ្យ​មិនមែន​ដៃគូ ប​.​ស​.​ស​. រាល់​ការចំណាយ​គឺជា​បន្ទុក​របស់​សាមីខ្លួន ប​.​ស​.​ស​. មិន​ទូទាត់​ជូន​ឡើយ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹង​ថា ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ពង្រីក​វិសាលភាព​ផ្នែក​ថែទាំ​សុខភាព​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ដែលជា​ដៃគូ​របស់ខ្លួន​បាន​ចំនួន ១៥៧៣ នៅ​ទូទាំង ​២៥ រាជធានី​-​ខេត្ត ជាមួយនឹង​ការដាក់​ពង្រាយ​មន្ត្រី និង​បុគ្គលិក​សុខាភិបាល​សរុប​ចំនួន​ជាង ៤៦ ០០០ នាក់​ នៅ​ទូទាំងប្រទេស ដើម្បី​រង់ចាំ​បម្រើ​ថែទាំ​សុខភាព និង​ព្យាបាល​ដល់​សមាជិក ប​.​ស​.​ស ប្រកប​ដោយ​ក្រមសីលធម៌ និង​រហ័ស។

លោក​រដ្ឋលេខាធិការ​ បន្ថែម​ថា ត្រឹម​ខែសីហា ឆ្នាំ​ ២០២៤ ប​.​ស​.​ស​. ទទួលបាន​សមាជិក​រហូត​ទៅ​ដល់​ជាង ២,៤៧ លាន​នាក់ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ដែលជា​សមាជិក​បាន​ប្រើប្រាស់​សេវា ប​.​ស​.​ស​. នៅតាម​មន្ទីរពេទ្យ​ដៃគូ​បាន​ជាង ៧,១ លាន​ករណី គិត​ត្រឹម​រយៈពេល​មួយឆ្នាំ ពី​ខែកញ្ញា ឆ្នាំ ២០២៣ ដល់​ខែសីហា ឆ្នាំ ២០២៤។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​បំណាច់​ខែ​កក្កដា ឆ្នាំ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មាន​សមាជិក​សរុប​ចំនួន ២ ៤៥៣ ៩១៤ នាក់​ ក្នុងនោះ​សមាជិក ប​.​ស​.​ស ជា​មន្ត្រី​សាធារណៈ​មាន​ចំនួន ៤៤០ ៣៦៥ នាក់​ សមាជិក ប​.​ស​.​ស​. ក្នុង​វិស័យ​ឯកជន​មាន​ចំនួន ១ ៦៤៣ ៩៨៧ នាក់​ សមាជិក​ ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និយោជន៍​ចំនួន ២៨៣ ៤២១ នាក់ និង​សមាជិក ប​.​ស​.​ស ដែលជា​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស មាន​ចំនួន ៨៧ ៩០៩ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម