ព័ត៌មានជាតិ
សម្តេចធិបតី ប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា
ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចំពោះគោលការណ៍របស់អង្គការសហប្រជាជាតិ និងចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រាកដថា សន្តិភាព ចីរភាព និងវិបុលភាពរួមគ្នា នឹងក្លាយជាការពិតយូរអង្វែងសម្រាប់ទាំងអស់គ្នាក្នុងពិភពលោក។
ការបញ្ជាក់ជាថ្មី ធ្វើឡើងតាមរយៈសុន្ទរកថាវីដេអូពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុង “កិច្ចប្រជុំអំពាវនាវជាសកលនៃកិច្ចប្រជុំកំពូល ស្តីពីអនាគត” នៅអង្គការ សហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជាពិតជាមានកិត្តិយសដែលបានចូលរួមក្នុងការអំពាវនាវជាសកលនាពេលនេះ ដើម្បីរៀបចំអនាគតសម្រាប់ពិភពលោករបស់យើង ហើយកិច្ចប្រជុំកំពូលស្តីពីអនាគតនេះ គឺជាវេលាដ៏សំខាន់មួយ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាជាថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមនៅថ្ងៃមុខ បញ្ហាប្រឈមដែលប៉ះពាល់ដល់គ្រប់ប្រជាជាតិទាំងអស់។
សម្តេចធិបតី ថ្លែងថា កម្ពុជាក៏មានមោទនភាពផងដែរ ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការថែរក្សាសន្តិភាពសកល ចាប់តាំងពីឆ្នាំ ២០០៦មក ដោយបានបញ្ជូនកងរក្សាសន្តិភាពរបស់កម្ពុជាជាង ៩ ០០០ នាក់ ទៅបម្រើការងារនៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួន ១១ ដែលក្នុងនោះមានស្រ្តីចំនួនជាង ៨០០ នាក់ ។
សម្តេចធិបតីបញ្ជាក់ថា៖«កងរក្សាសន្តិភាពរបស់យើង បានដើរតួនាទីផ្តល់នូវសារវន្តនានា ជាពិសេសនៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ការចូលរួមចំណែកនេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញអំពីសារៈសំខាន់នៃការចូលរួមប្រកបដោយបរិយាបន្ន ក្នុងការថែរក្សាសុវត្ថិភាព និងស្ថិរភាពនៅទូទាំងពិភពលោកផងដែរ»។

ការប្តេជ្ញាចិត្តរបស់យើងក្នុងការថែរក្សាបរិស្ថាន ក៏មានភាពរឹងមាំដូចគ្នាតាមរយៈកម្មវិធីរេដបូក (REDD+) កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលទប់ទល់នឹងការប្រែប្រួលអាកាសធាតុ លើសពីនេះ ផែនការយុទ្ធសាស្រ្តឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជា(២០២៤-២០២៣) បង្ហាញពីអភិក្រម ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុរបស់យើងដោយផ្តោតសំខាន់លើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យកសិកម្ម ធនធានទឹក និងសុខភាពសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ទូលាយរបស់យើង ដើម្បីធានាបានថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពត្រូវបានសម្រេចស្របជាមួយនឹងការការពារបរិស្ថាន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេច។

ការចូលរួមអំពាវនាវរបស់កម្ពុជាជាមួយកិច្ចព្រមព្រៀងសម្រាប់អនាគត ស្តែងចេញពីដំណើរដែលប្រទេសកម្ពុជាបានឆ្លងកាត់ បន្ទាប់ពីបានងើបចេញពីស្រមោលនៃជម្លោះ ទើបបានដឹងថា សន្តិភាពជាមូលដ្ឋាននៃគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចនូវវឌ្ឍនភាពនានា។ សម្តេចធិបតីបន្តថា៖«ប្រវត្តិសាស្រ្តរបស់យើងបានបង្ហាញឱ្យឃើញថា ប្រសិនបើគ្មានសន្តិភាពនោះទេ ការផ្តល់នូវការអប់រំប្រកបដោយគុណភាព ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព នឹងកាន់តែពិបាកសម្រេចបានផងដែរ»។
បើតាមសម្តេចធិបតី ៖«បទពិសោធទាំងនេះ បានក្រើនរំឭកយើង អំពីសារៈសំខាន់នៃការធ្វើការរួមគ្នា ឆ្ពោះទៅកាន់គោលដៅសកលរួមរបស់យើង ហើយសិទ្ធិមនុស្ស គឺជាស្នូលនៃចក្ខុវិស័យជាតិរបស់យើង យើង
ប្តេជ្ញាធានាថា ការរីកចម្រើនរបស់ជាតិយើងប្រកបដោយបរិយាបន្ន និងយុត្តិធម៌»៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ