ព័ត៌មានជាតិ
សម្តេចតេជោ៖ សញ្ញាបត្របណ្ឌិតកិត្តិយស ជាសក្ខីភាពថារដ្ឋាភិបាលធ្វើកន្លងមកដើរលើមាគ៌ាដ៏ត្រឹមត្រូវ
គិតត្រឹមខែ កញ្ញា ឆ្នាំ ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយកជារដ្ឋមន្រ្តីកម្ពុជា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាង ១០ ដែលផ្តល់ដោយសាកវិទ្យាល័យល្បីៗលំដាប់អន្តរជាតិពីបណ្តាប្រទេសមួយចំនួន។
សញ្ញាបត្រកិត្តិយសជាង១០ ដែលសម្តេចទទួលបានផ្តល់ដោយ សាកលវិទ្យាល័យចំនួនពីរ នៅសហរដ្ឋអាមេរិក គឺ Southern California University និង IOWA ដោយ Southern California University (ផ្តល់ជូន)ខាងវិទ្យាសាស្ត្រនយោបាយ និង IOWA (ផ្តល់ជូន)ខាងច្បាប់។ នៅឯសាធារណរដ្ឋកូរ៉េវិញ សម្តេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសចំនួន៣ ពីសាកលវិទ្យាល័យនៅក្នុងប្រទេសអភិវឌ្ឍមួយនេះ។ បន្ថែមពីនេះ សម្តេចតេជោទទួលបានពីប្រទេសថៃចំនួន ២ ម៉ាឡេស៊ី ១ ឥណ្ឌូនេស៊ី ១ ចិន ២ និងនៅមានសញ្ញាបត្រមួយចំនួនទៀតពីសហគមន៍អឺរ៉ុប។

សញ្ញាបត្រដែលសម្តេចទទួលបានទាំងនេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់ថា អ្វីៗដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើកន្លងមក គឺជាការដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់សន្តិភាពជាតិ និងអន្តរជាតិ។
ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ដុងហ្គុកវ៉ាយស៍ ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដល់ពេលនេះ សម្តេចមានសញ្ញាបត្រកិត្តិយសពីបរទេសជាង ១០ ដោយចាប់ផ្តើមពីសាកលវិទ្យាល័យចំនួនពីរនៅសហរដ្ឋអាមេរិក ហើយសម្រាប់នៅកូរ៉េខាងត្បូង នេះគឺជាសញ្ញបត្រកិត្តិយសទី៣។
សម្តេចតេជោ ហ៊ុន សែន បានធ្វើបាឋកថា ដោយគូសបញ្ជាក់ថា៖«សម្រាប់ខ្លួនខ្ញុំផ្ទាល់ សញ្ញាបត្រនេះ គឺជាការទទួលស្គាល់អំពីការលះបង់ បូជាគ្រប់បែបយ៉ាងរួមទាំងការដាក់ទុនអាយុវជីវិតរបស់ខ្ញុំ ដើម្បីរំដោះប្រទេសជាតិពីក្រញាំនៃរបបប្រល័យពូជសាសន៍ និងការខិតខំកសាងជាតិឡើងវិញពីបាតដៃទទេរ។ ទន្ទឹមនឹងការខិតខំកសាងសន្តិភាព ផ្សះផ្សា និងការបង្រួបបង្រួមជាតិទម្រាំប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពទឹកដី មានកម្លាំងប្រដាប់អាវុធតែមួយ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ»។

សម្តេចតេជោ បន្តថានេះគឺជាសន្តិភាពពេញលេញ និងឯកភាពទឹកដីដែលប្រជាជនខ្មែរពុំដែលបានស្គាល់នៅក្នុងប្រវត្តិសាស្រ្តជាង ៥០០ ឆ្នាំចុងក្រោយនេះ។ សម្រាប់ប្រទេសកម្ពុជា សញ្ញាបត្រកិត្តិយសនេះ គឺជាការទទួលស្គាល់នូវគុណតម្លៃនៃភាពជាអ្នកដឹកនាំ បញ្ញាញាណ ស្មារតីនៃស្នេហាជាតិ ភាពទន់ភ្លន់ អត់ឱន និងភាពជាម្ចាស់របស់ពលរដ្ឋខ្មែរទៅលើសុខសន្តិភាព និងជោគវាសនារបស់ជាតិខ្មែរ។
សម្តេចតេជោ បន្ថែមទៀតថា៖«នេះជាការទទួលស្គាល់ ថាបទពិសោធប្រវត្តិសាស្រ្ត និងគុណតម្លៃដឹកនាំ កសាងសន្តិភាព កសាងជាតិ របស់កម្ពុជាអាចផ្តល់ជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការបណ្តុះបណ្តាលសន្តិភាព បង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅលើមជ្ឈដ្ឋានអន្តរជាតិ។ នេះក៏ជាសក្ខីភាពយ៉ាងជាក់ច្បាស់ផងដែរថា អ្វីៗដែលរាជរដ្ឋាភិបាលបានខិតខំធ្វើកន្លងមក គឺជាការដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់សន្តិភាពជាតិ និងអន្តរជាតិ»។
គួរជម្រាបថា ក្នុងពិធីប្រគល់សញ្ញាបត្រជូនសម្តេចតេជោ មានការចូលរួមពីភ្ញៀវកិត្តិយស រួមមានមន្ត្រីរដ្ឋាភិបាលកូរ៉េ អ្នកសិក្សាស្រាវជ្រាវ សាស្រ្តចារ្យ និងសមាជិកនៃអង្គទូតជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ សម្តេច ហ៊ុន សែន បានធ្វើបាឋកថាស្តីពី បទពិសោធន៍របស់កម្ពុជាក្នុងរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងឡើងវិញដោយបានចែករំលែកការយល់ដឹងដល់អ្នកចូលរួមអំពីដំណើររបស់កម្ពុជាពីប្រទេសដែលហែកហួរដោយសង្គ្រាមទៅកាន់ប្រទេសមានស្ថិរភាព និងសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្រ្តីកម្ពុជាដ៏ឆ្នើម ក៏បានលើកឡើងពីបញ្ហាប្រឈមដែលកម្ពុជាជួបប្រទះក្នុងដំណើរផ្លាស់ប្តូរពីសង្រ្គាមទៅជាសន្តិភាព រួមមានការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច។


ការថ្លែងរបស់សម្តេចតេជោនាឱកាសនោះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដែលបានសរសើរពីភាពវៃឆ្លាត និងការដឹកនាំរបស់សម្តេច ហ៊ុន សែន ដែលព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថា ជាឱកាសមួយសម្រាប់អ្នកប្រាជ្ញកូរ៉េ និងអន្តរជាតិ និងអ្នកបង្កើតគោលនយោបាយដើម្បីស្វែងយល់ពីបទពិសោធរបស់កម្ពុជាសម្រាប់អនុវត្តនៅក្នុងប្រទេស និងក្នុងតំបន់ដើម្បីនាំមកនូវសុខសន្តិភាពសម្រាប់ប្រជាជាតិទាំងអស់គ្នា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ