ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា ស្នើអាមេរិកលុបចោលការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌លើលោកអ្នកឧកញ៉ា លី យ៉ុងផាត់
ការដាក់ទណ្ឌកម្មទៅលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ គឺជាការរំលោភសិទ្ធិមនុស្ស ដោយគណបក្សប្រជាជន ស្នើឱ្យក្រសួងរតនាគារអាមេរិក លុបចោលការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌នេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ក្រោយក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ បានសម្រេចដាក់ទណ្ឌកម្មលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងទ្រព្យសម្បត្តិជាគ្រឹះស្ថានអាជីវកម្មចំនួន៤ របស់លោកផ្ទាល់។
គណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងដោយអយុត្តិធម៌ពីបទជាប់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ និងបទល្មើសបច្ចេកវិទ្យា (Cyber Crime) ផ្សេងៗនោះ គឺមានលក្ខណៈជានយោបាយ ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។ ម្យ៉ាងទៀត ការដាក់ទណ្ឌកម្មលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ គឺជាការរំលោភបំពានលើអធិបតេយ្យរបស់ប្រទេសកម្ពុជា ដែលជាប្រទេសឯករាជ្យមួយ ពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។
ការដាក់ទណ្ឌកម្មនេះទៀតសោត ក៏គឺជាការរំលោភសិទ្ធិមនុស្ស និងរំលោភលើបុគ្គលភាព ប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា បានច្រានចោលយ៉ាងដាច់ខាតនូវសេចក្តីសម្រេចរបស់ក្រសួងរតនាគារសហរដ្ឋ អាមេរិក ដែលទង្វើនេះបំពានដល់ការគោរពនូវគោលការណ៍នៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដែលផ្អែកលើច្បាប់អន្តរជាតិ ពិសេសការគោរពអធិបតេយ្យ ឯករាជ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។
គណបក្សប្រជាជនកម្ពុជា បានស្នើដ៏ទទូចឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិក ពិចារណាឡើងវិញលើករណីដ៏អយុត្តិធម៌នេះ ហើយលុបចោលការដាក់ទណ្ឌកម្មលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងទ្រព្យសម្បត្តិធ្វើអាជីវកម្មទាំងអស់របស់លោកផងដែរ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ