Connect with us

ព័ត៌មានជាតិ

អ្នករស់នៅតាមដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះទឹកនឹងហក់ឡើងខ្ពស់

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតាមដងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្នពីបញ្ហាអាកាសធាតុ ព្រោះកន្លងមកនេះ ឥទ្ធិពលព្យុះយ៉ាកជី (yagi) ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន លើតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ បង្កឱ្យស្ថានភាពទឹកទន្លេហក់ឡើងខ្លាំង រហូតមានការជន់លិចនៅផ្នែក ខាងលើនៃប្រទេស​ឡាវ។

បច្ចុប្បន្ន ព្យុះទី១៣ ឈ្មោះ ប៊ីបីនកា (Bebinca) និងសម្ពាធទាប ដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ឈូងសមុទ្រថៃ ខណៈសម្ពាធទាប ក៏កំពុងគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យកំឡុងជាង១សប្តាហ៍ខាងមុខ ទឹកទន្លេមេគង្គផ្នែកខាងលើក្នុងប្រទេសកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និងឧតុនិយម ណែនាំឱ្យអ្នកដែលរស់នៅតាមដងទន្លេមេគង្គ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

យ៉ាងណាមិញ ជុំវិញស្ថានភាពដែលអាចបង្កជាទឹកជំនន់តាមតំបន់ទាំងនេះ ក្រសួងធនធានទឹក និង អាជ្ញាធរពាក់ព័ន្ធ កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃស្ថានភាពអាកាសធាតុ ដើម្បីអាចជូនដំណឹងដល់ប្រជាពលរដ្ឋងាយរងហានិភ័យបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម