ព័ត៌មានជាតិ
សមាគមធានារ៉ាប់រងកម្ពុជា រៀបចំការប្រកួតកីឡាវាយសីសប្បុរសធម៌លើកទី២ យកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ
សមាគមធានារ៉ាប់រងកម្ពុជា បានប្រមូលផ្ដុំក្រុមហ៊ុនធានារ៉ាប់រងចំនួន៧ ស្វែងរកជើងឯក ដើម្បីយកថវិកាពីជ័លាភីទាំងនេះ មកជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានមានប្រសាសន៍ក្នុងកម្មវិធីប្រកួតកីឡាវាយសី នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ ថា គោលបំណងនៃការរៀបចំការប្រកួតកីឡាវាយសីសប្បុរសធម៌សម្រាប់មន្ទីរពេទ្យគន្ធបុប្ឆា និងមន្ទីពេទ្យកុមាអង្គរ រួមមាន៖ បង្ហាញពីសកម្មភាពសង្គមរួមគ្នារបស់វិស័យធានារ៉ាប់រង ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌សម្រាប់ការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមាអង្គរ ។

លោក អគ្គនាយក មានប្រសាសន៍បន្ថែមថា ក្រៅពីនេះ កម្មវិធីប្រកួតកីឡាវាយសីសប្បុរសធម៌នេះ ក៏មានគោលបំណង រឹតបន្តឹងទំនាក់ទំនងមិត្តភាពក្នុងចំណោមអ្នកប្រកបវិជ្ជាជីវៈនៅក្នុងវិស័យធានារ៉ាប់រង និងអតិថិជនធានារ៉ាប់រង និងបានចូលរួមលើកកម្ពស់សុខភាពតាមរយៈកីឡា ផងដែរ។

កម្មវិធីប្រកួតកីឡាវាយសីសប្បុរសធម៌នេះ មានក្រុមហ៊ុនធានារ៉ាប់រងមកពីស្ថាប័នផ្សេងៗគ្នាចំនួន ៧ ក្នុងនោះមានដូចជា៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក ក្រុមហ៊ុនធានារ៉ាប់រង បាងកក អ៊ីនសួរិនស៍ (ខេមបូឌា) ក្រុមហ៊ុនធានារ៉ាប់រង ហួយវ័ន អ៊ិនសួរេន ម.ក ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “កម្ពុជា រី” ដែលកីឡាករ និងកីឡាការិនីចុះឈ្មោះចូលរួមប្រមាណជាង ៧១ក្រុម ស្មើនឹង១៤២នាក់ ក្នុងនោះមានកីឡាការិនីចំនួន ៤០នាក់។

ជាមួយគ្នានោះ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសហគមធានារ៉ាប់រងកម្ពុជា ក៏បានបញ្ជាក់ទៀតដែរថា ថវិកាសម្រាប់ការរៀបចំកម្មវិធី បានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុនធានារ៉ាប់រង និងការបង់ថ្លៃចុះឈ្មោះចូលរួមប្រកួតពីសំណាក់កីឡាករ-កីឡាការិនី សរុបថវិកាប្រមូលបានមានចំនួន ១៤.២៩០ ដុល្លារអាមេរិកនេះ នឹងត្រូវយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ បន្ទាប់ពីកាត់កងចំណាយលើការរៀបចំការប្រកួតរួចរាល់៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ