ព័ត៌មានជាតិ
សុគន្ធ និសា បន្ដតាមដានសុខភាព ទោះមិនបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលពី អ្នកនាង កែវ ច័ន្ទនិមល
តារាចម្រៀងអ្នកនាង សុគន្ធ និសា បាននិងកំពុងតែតាមដានសុខភាពរបស់ខ្លួនបន្ដទៀត បើទោះជាអ្នកនាងមិនបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលពី អ្នកនាង កែវ ច័ន្ទនិមល ដែលមានជំងឺកូវីដ១៩ និងក្រុមគ្រួសារក៏ដោយ។


នេះបើតាមការបង្ហោះរបស់អ្នកនាង សុគន្ធ និសា នៅលើហ្វេសប៊ុកផេកផ្ទាល់ថា ជំរាបសួពុកម៉ែបងប្អូន អរគុណច្រើនសម្រាប់ការបារម្ភសួសុខទុក្ខមកលើរូបខ្ញុំនិងក្រុមគ្រួសារ កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ ហើយក៏មិនបានដើរទៅកន្លែងមុខសញ្ញា ដែលមានកើតកូវីដ១៩ ដែរ ប៉ុន្ដែជំងឺនេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លកំពឹសចឹង ខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត ចាំមើលលទ្ធផល អ្នកដែលយើងជួបជាប្រយោលតតគ្នា បើយ៉ាងណាៗខ្ញុំនឹងទាក់ទងដើម្បីតេស្ដឲ្យប្រាកដ។ ពេលដែលដឹងព័ត៌មានយប់មិញនេះហើយខាងផ្ទះខ្ញុំនេះ ក៏បានហាមខ្លួនឯងនិងអ្នកផ្ទះមិនឲ្យចេញទៅក្រៅឡើយ ចំណែកខាងផ្ទះម្តាយខ្ញុំ មិនមានការពាក់ព័ន្ធអ្វីទេ ព្រោះខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែលពីរអាទិត្យហើយ។ សូមទោសបងប្អូន ដែលខ្ញុំមិនបានតបសារផងណា ហើយសូមជូនពរនិមលនិងក្រុមគ្រួសារអោយឆាប់ជា ចំណែកខ្ញុំក៏ជាជនសង្ស័យ តែមិនទាន់អី ល្ងាចនេះខ្ញុំនឹងចាំដំណឹងពីគេដែរ បើអ្នកដែលខ្ញុំបានជួបដោយប្រយោលមាន ខ្ញុំនឹង ធ្វើតេស្ដ។ សូមជូនពរបងប្អូនឲ្យសុខសប្បាយ (រឿងហេតុមានជាស្រេច បើវាត្រូវកើត វានឹងកើត គ្មានអ្នកណាអាចហាមឃាត់បានឡើយ បើគេឲ្យហើយទទួលវាទៅ ) អរគុណច្រើនបងប្អូនដែលបារម្ភយ៉ាងណាៗ ខ្ញុំនឹងផ្តល់ព័ត៌មានជូនបងប្អូនទៀត៕


សូមចុចអាន៖ កំពូលតារា ក្រុមការងារ និងគ្រួសារប្អូនអគ្គនាយក ហង្សមាស បានឆ្លងជំងឺកូវីដ១៩ និងមានអាការៈសង្ស័យ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង