ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ត្រៀមមណ្ឌលធ្វើចត្តាឡីស័កជិត៣០កន្លែងសម្រាប់ទទួលពលករខ្មែរមកពីថៃ
ខេត្តពោធិ៍សាត់បានត្រៀមមណ្ឌលធ្វើចត្តាឡីស័កជិត៣០កន្លែង សម្រាប់ដាក់ឱ្យនៅដាច់ដោយឡែកពលករខ្មែរមកពីថៃចំនួន១៤ថ្ងៃតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។

ថ្លែក្នុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃទី០៨ ខែមីនាឆ្នាំ២០២១ដើម្បីគ្រប់គ្រងពលករ ដែលវិលត្រឡប់មកពីប្រទេសថៃឱ្យមកធ្វើចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩មានប្រសាសន៍ថា៖ «ទីតាំងមណ្ឌលចត្តាឡីស័កជិត៣០កន្លែងនោះមាននៅក្រុងពោធិ៍សាត់ចំនួន២កន្លែង និងត្រៀមបន្ថែម៣កន្លែង, ស្រុកបាកាន៥កន្លែង, ស្រុកកណ្តៀង៤កន្លែង, ស្រុកក្រគរ ៣ កន្លែង, ស្រុកតាលោសែនជ័យ២កន្លែង, ស្រុកភ្នំក្រវាញ២កន្លែង និងត្រៀមបន្ថែម២កន្លែង, ស្រុកវាលវែង២កន្លែង និងត្រៀមបន្ថែម២កន្លែងទៀត។»
លោកម៉ៅ ធនិន បានបន្តថា សម្រាប់ខេត្តពោធិ៍សាត់យើងក៏នឹងត្រូវត្រៀមខ្លួនផងដែរក្នុងការទទួលពួកគេឱ្យមកធ្វើ ចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក ដោយគិតពីការគ្រប់គ្រងសុវត្ថិភាព ការផ្តល់អាហារហូបចុក និងចំនួនពលករចាប់ពីចំណុចចេញដំណើររហូតមកដល់មណ្ឌលចត្តាឡីស័ក។

លើសពីនេះ លោកអភិបាលខេត្តក៏បានណែនាំដល់ក្រុមការងារ ដែលមានបែងចែកក្នុងសេចក្តីសម្រេច ត្រូវដឹកនាំ គ្រប់គ្រង ចាត់ចែង រៀបចំតាមមណ្ឌលចត្តាឡីស័ក ក្រុង ស្រុក ដែលខ្លួនទទួលបន្ទុកឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍ពីសភាពការណ៍រួមនៅតាមមណ្ឌលចត្តាឡីស័កនីមួយៗ ចំពោះមុខគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
លោកបានបន្ថែមថា ទន្ទឹមនឹងនោះ មន្ទីរជំនាញ ត្រូវសហការជាមួយក្រុមការងារតាមបណ្តា ក្រុង ស្រុក ដោយរិះរកគ្រប់មធ្យោបាយ ដើម្បីរៀបចំកន្លែងស្នាក់នៅ សាងសង់បន្ទប់ទឹកបន្ថែម ជីកស្រះ ឬអណ្តូងទឹក តបណ្តាញភ្លើង និងមានអាហារហូបចុកគ្រប់គ្រាន់ នៅតាមមណ្ឌលចត្តាឡីស័កដែលខ្លួនទទួលខុសត្រូវ។

តាមរយៈសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ សម្តេចបានអនុញ្ញាតឱ្យពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលពិនិត្យថាមានសុខភាពល្អប្រសើរ មិនប្រឈមការកើតកូវីដ១៩នោះ អាចផ្លាស់ប្តូរទីតាំងចត្តាឡីស័ក មកខេត្តកំណើតរបស់ខ្លួនបាន ហើយខេត្តសាម៉ីត្រូវត្រួតពិនិត្យការងារនេះឱ្យបានហ្មត់ចត់ ដែលការធ្វើនេះ គឺដើម្បីសម្រាលស្ថានការណ៍នៅតាមខេត្តជាប់ព្រំដែនថៃ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី