Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជាផ្តល់ថវិកា១០ម៉ឺនដុល្លារជូនកាកបាទក្រហមវៀតណាមក្នុងប្រតិបត្តិការមនុស្សធម៌

បានផុស

នៅ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០.០០០ ដុល្លារ ជួយដល់កាកបាទក្រហមវៀតណាម ក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់អ្នករងគ្រោះដោយខ្យល់ព្យុះកំណាច ទីហ្វុង (យ៉កជី) ដែលបានវាយប្រហារភាគខាងជើងប្រទេសវៀតណាម។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤ បានផ្ញើសារលិខិតរំលែកទុក្ខជូនលោកស្រី ប៊ុយ ធីហ័រ ប្រធានកាកបាទក្រហមវៀតណាម ក្នុងគ្រាដែលប្រទេសជិតខាងជួបគ្រោះដោយសារព្យុះកំណាចនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតរំលែកទុក្ខបានឱ្យដឹងថា៖«ខ្ញុំពិតជាមានការសោកស្តាយបំផុត ដែលបានទទួលដំណឹងថា ឥទ្ធិពលខ្យល់ព្យុះ យ៉ាកជី (Yagi) បានបង្កឱ្យមានការបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរ ព្រមទាំងបានបំផ្លិចបំផ្លាញនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជិត ២០០នាក់ អ្នកបាត់ខ្លួនប្រហែល ១២៥នាក់ អ្នករបួស ៨០០នាក់ ខូចខាតផ្ទះចំនួន ១៣០.២៦៨ខ្នង និងផ្ទះដែលជន់លិច ចំនួន ៥៧.៨៥៧ខ្នង»។

នៅក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សូមចូលរួមរំលែកសមានទុក្ខដ៏ក្រៀមក្រំ និងរំលែកនូវទុក្ខលំបាកជាមួយកាកបាទក្រហមវៀតណាម និងប្រជាជនវៀតណាមទាំងមូល ជាពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។

ជាមួយគ្នានេះ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានបួងសួងឱ្យឆាប់ស្ដារឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែលរងគ្រោះ ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់កាកបាទក្រហមវៀតណាម និងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទ ក្រហម (IFRC)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម