ព័ត៌មានជាតិ
ពលរដ្ឋ១៥គ្រួសារ នៅភូមិត្រៀក ស្នើសុំតបណ្តាញអគ្គិសនី ទោះបីនៅដាច់ស្រយាលពីឃុំ
ទោះបីជាមូលដ្ឋានពួកគាត់រស់នៅហាក់បីដូចជាដាច់ស្រយាលពីគេបន្តិចក៏ដោយ ក៏ពលរដ្ឋរស់នៅភូមិត្រៀក ឃុំស្រែអំបិល ចង់ឱ្យមានបណ្តាញអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃដូចពលរដ្ឋដ៏ទៃទៀតដែរ ខណៈប្រើសូឡាថាមពលមិនគ្រប់គ្រាន់។

អ្នកស្រី នួន សុខមាន និងលោក ថៃ វិចិត្រ ជាពលរដ្ឋរស់នៅភូមិត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បានរៀបរាប់ថា ពួកគាត់ចង់បានភ្លើងអគ្គិសនីប្រើប្រាស់ដូចពលរដ្ឋផ្សេងទៀតដែរ គ្រាមានតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ បើធៀបនឹងការប្រើសូឡាវាមិនទៀងទាត់ទេ ម្តងមានភ្លើង ម្តងអត់មានភ្លើងលំបាកណាស់។
តំណាងប្រជាពលរដ្ឋ១៥គ្រួសារខាងលើបន្តថា គ្មានភ្លើងអគ្គិសនីប្រើ សូម្បីតែសាកថ្មទូរស័ព្ទមិនពេញនោះទេ កុំថាឡើយភ្លើងបំភ្លឺក្នុងផ្ទះ ឬចម្អិនអាហារ។ ដូច្នេះពួកគាត់ស្នើសុំដល់អាជ្ញាធរមូលដ្ឋាន ពិសេសក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ជួយពិនិត្យដោះស្រាយធ្វើយ៉ាងអោយមានបណ្តាញភ្លើងតចូលមូលដ្ឋាន ទោះបីជាពួកគាត់រស់នៅហាក់ដាច់ស្រយោលបន្តិចមែន។

លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល តបថា លោកមិនទាន់បានទទួលសំណើអ្វីមួយពីប្រជាពលរដ្ឋនៅចំណុចធ្វើអំបិល ភូមិត្រៀកនោះទេ។ ដូច្នេះលោកនឹងសាកសួរព័ត៌មានទៅកាន់លោកមេឃុំស្រែអំបិលអំពីបញ្ហានេះ។
ដោយឡែកលោក កែវ សុខ មេឃុំស្រែអំបិល អះអាងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ថា ការចង់បានភ្លើងអគ្គិសនីពលរដ្ឋ គឺលោកពិតជាមិនឃើញមានសំណើជាអក្សរណាមួយពីពលរដ្ឋនោះទេ ប៉ុន្តែលោកនឹងពិភាក្សាលម្អិតជាមួយក្រុមហ៊ុនអគ្គិសនី សំរិទ្ធ ឬទី្ធ ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែងចាប់ពីទំនប់ទឹកប្រៃរហូតដល់កន្លែងធ្វើអំបិល ក្នុងភូមិត្រៀក។
បើតាមក្រុមហ៊ុនអគ្គិសនី សំរិទ្ធ ឬទ្ធី តបឆ្លើយលោក កែវ សុខ គឺសុំរង់ចាំពេលមេឃរាំងភ្លៀងបន្តិច ពួកគេនឹងចុះត្រួតពិនិត្យជាក់ស្តែងអំពីតម្រូវការចង់បានអគ្គិសនីរបស់ពលរដ្ឋទាំងនោះ។

យោងតាមគោលនយោបាយ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើតសុខដុមនីយភាពការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ រាជរដ្ឋាភិបាលជំរុញការអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មជនបទជាបន្តទៀតតាមគោលដៅយុទ្ធសាស្រ្តចំនួន២ គឺទី១ ២០២០ ភូមិទាំងអស់ក្នុងប្រទេសកម្ពុជា មានអគ្គិសនីប្រើប្រាស់ពីប្រភពអគ្គិសនីផ្សេងៗ និងទី២-ឆ្នាំ២០២៣ យ៉ាងហោច៩០ភាគរយនៃគ្រួសារទាំងអស់ទូទាំងប្រទេស នឹងមានអគ្គិសនីដែលមានគុណភាពដូចអគ្គិសនីពីខ្សែបណ្តាញជាតិប្រើប្រាស់។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកោះកុង បង្ហាញថា ជាង៦ឆ្នាំចុងក្រោយថាមពលអគ្គិសនី ខេត្តកោះកុង ភូមិមានបណ្តាញភ្លើងអគ្គិសនីប្រើប្រាស់ចំនួន១០១ភូមិ លើភូមិសរុបចំនួន១១៩ (ប្រមាណ៨៧.៨៣%)។
ជាក់ស្តែង តំបន់ដាច់ស្រយាលមួយចំនួននៅមិនទាន់មានបណ្តាញភ្លើងអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់នៅឡើយទេ ពិសេសតំបន់ដែនកោះ៕
អត្ថបទៈសិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?