Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្រ្តា ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា​(Airavata)

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការជ្រើសតាំងនេះ ត្រូវបានបាន ប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរបានស្ថិតស្ថេរ រៀបចំឡើងដោយ សមាគមអភិរក្សដំរីអៃរាវត្តា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រថវិកា ដើម្បីភ្ជាប់និស្ស័យជាមួយសមាគមអោយមានលទ្ធភាពពង្រឹង និងពង្រីកហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជអោយបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស ។ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរីនៅកម្ពុជា គឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។

លោក នេត្រ ភក្រ្តា អំពាវនាវឱ្យមានការចូលរួមជាថវិកានេះ គឺដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា អភិរក្សដំរីស្រុកដែលកំពុងរស់នៅក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ។ លោកបានគូសបញ្ជាក់ថា ដើម្បីឱ្យសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តនិរន្តរភាព បានយូរអង្វែងទៅមុខទៀត ក្រៅពីការរៀបចំកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាក្នុង១ឆ្នាំម្តង សមាគមគួរបង្កើតឱ្យមានជាសមាជិករបស់សមាគម Airavata តែម្តង ដែលរួមមាន សមាជិកកាតមាស សមាជិកកាតប្រាក់ និងសមាជិកកាតសំរិទ្ធិ សម្រាប់ចូលរួមបង់វិភាគទានប្រចាំឆ្នាំ ដើម្បីការអភិរក្សសត្វដំរីស្រុកឱ្យបានគង់វង្ស ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗ និងកម្រទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជា គឺមានចំនួនកាន់តែច្រើនឡើង។

ដោយឡែក លោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) បានលើកឡើងពីប្រវត្តិនៃការស្រឡាញ់ និងចិញ្ចឹមសត្វដំរី នៅក្នុងជុំរំអភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ដែលបច្ចុប្បន្ននេះ មានដំរីចំនួន៤ក្បាល ឈ្មោល២ ញី១ និងកូនដំរីញី១ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុកនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ការពារបរិស្ថាន លើកតម្កើងប្រពៃណីវប្បធម៌នៃបង្កាត់ពូជដំរីស្រុក ដើម្បីឱ្យមានកំណើនកូនដំរី បន្តនិរន្តរភាពនៃដំរីខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម