Connect with us

ព័ត៌មានជាតិ

តាមច្បាប់៖ តើប្តីផិតក្បត់ប្រពន្ធ ឬប្រពន្ធផិតក្បត់ប្តី ត្រូវមានទោសទណ្ឌយ៉ាងណា?

បានផុស

នៅ

មួយរយៈចុងក្រោយនេះ នៅក្នុងសង្គមខ្មែរ មានករណីប្តីផិតក្បត់ប្រពន្ធ ឬប្រពន្ធផិតក្បត់ប្តី កើតមានឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានករណីប្រពន្ធលួចផិតក្បត់ប្តី ដោយលួចទៅដេករួមរស់ជាមួយបុរសដទៃទាំងដែលមិនទាន់បានផ្តាច់ចំណងប្តីប្រពន្ធនៅឡើយ។ បើមានបែបនេះ តើអ្នកដែលលួចផិតក្បត់ ត្រូវមានទោសទណ្ឌយ៉ាងណា បើតាមផ្លូវច្បាប់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនឈានដល់ការលើកឡើងពី​បញ្ហាទោសទណ្ឌ គេគួរតោងយល់សិនថា តើដូចម្តេចទៅដែលអាចចាត់ទុកថា ជាអំពើផិតក្បត់រវាងប្តីចំពោះប្រពន្ធ និងរវាងប្រពន្ធចំពោះប្តី? បើតាមច្បាប់ស្តីពីឯកពន្ធភាព ត្រង់មាត្រា ៧ បានបញ្ជាក់ឱ្យដឹងថា ត្រូវចាត់ទុកថា ផិត គឺការរួមសេវនកិច្ច(រួមភេទ)រវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ជាមួយស្រ្តីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬការរួមសេវនកិច្ច(រួមភេទ)រវាងស្រ្តីដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រលាយ ជាមួយបុរសដទៃក្រៅពីប្តីរបស់ខ្លួន។

ចំពោះប្តី ឬប្រពន្ធដែលបានប្រព្រឹត្តអំពើផិតក្បត់ដូចបានលើកឡើងខាងលើនេះ​ គឺត្រូវផ្តន្ទាសទោសដាក់ពន្ធនាគារពី១ខែ ដល់ ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី២០ម៉ឺនរៀល ដល់ ១លានរៀល ឬផ្ទន្ទាទោសណាមួយនៃទោសទាំងពីរនេះ។ នេះបើយោងតាមច្បាប់ស្តីពី ឯកពន្ធភាព ឆ្នាំ២០០៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម