Connect with us

ព័ត៌មានជាតិ

លោក ពុយ គា៖ អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ជំងឺរបេង

បានផុស

នៅ

ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «តួនាទីសារព័ត៌មានសម្រាប់យុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺរបេង» នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នា២០២៤ នៅសណ្ឋាគារពូលូវ៉ៃ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា​​ ថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ជំងឺរបេង ដើម្បីជួយទប់ស្កាត់អំពីផលប៉ះពាល់ និងការរីករាលដានកាន់តែច្រើនឡើងនៃជំងឺមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកាខាងលើ រៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយអង្គការខាណាកម្ពុជា ដើម្បីឱ្យអ្នកសារព័ត៌មាន បានស្វែងយល់អំពីទំហំនៃបញ្ហាប្រឈម និងផលវិបាកនៃជំងឺរបេង រួមទាំងស្ថានភាពនៃជំងឺរបេងនៅកម្ពុជា និងពិភពលោក សំដៅលើកទឹកចិត្តដល់អ្នកសារព័ត៌មានចូលរួមចំណែកផ្សព្វ ផ្សាយបន្តនូវសារអំពីជំងឺរបេង ការលុបបំបាត់ការរើសអើងឱ្យកាន់តែទូលាយ និងបានជ្រួតជ្រាបដល់ប្រជាជនដើម្បីពួកគាត់បានយល់ដឹង និងស្ម័គ្រចិត្តចូលរួមចំណែកក្នុងដំណើរការបញ្ចប់ជំងឺរបេងនៅកម្ពុជា នាឆ្នាំ២០៣០។

លោក ពុយ គា បានបញ្ជាក់ថា វេទិកានេះ មានសារសំខាន់ណាស់ក្នុងការចូលរួមកាត់បន្ថយអ្នកកើតជំងឺរបេង បានកាន់តែច្រើន ដើម្បីសម្រេចបានគោលដៅបញ្ចប់ជំងឺរបេងនៅកម្ពុជានាឆ្នាំ២០៣០ ក្រោមគំនិតផ្តួចផ្តើម ដែលមានឈ្មោះថា «យន្តការបញ្ចប់របេងកម្ពុជា» អង្គការខាណាកម្ពុជា (KHANA CAMBODIA ) សហការជាមួយកម្មវិធីជាតិកំចាត់រោគរបេង បានប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរការចូល រួមពីភាគីពាក់ព័ន្ធផ្សេងៗទាំងរាជរដ្ឋាភិបាល, ម្ចាស់ជំនួយ, សហគមន៍, វិស័យឯកជន, អង្គការ មហាជន សំខាន់ស្ថាប័នសារព័ត៌មាន។

សូមជម្រាបថា វេទិកាខាងលើ មានការចូលរួមពីមន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិកំចាត់ រោគរបេង និងហង់សិននៃក្រសួងសុខាភិបាល អង្គការខាណាកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៧០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម