Connect with us

ព័ត៌មានជាតិ

និស្សិត​មួយ​ក្រុម​ ច្នៃ​បង្កើត​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​ សម្រាប់​ប្រើប្រាស់​តាមទី​​ជនបទ

បានផុស

នៅ

និស្សិត​មួយ​ក្រុម​សិក្សា​ជំនាញ​ផ្នែក​ទឹក​និង​បរិស្ថាន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​កែច្នៃ​ឧបករណ៍​មួយ​ប្រភេទ​ដែល​​អាច​ចម្រោះ​​ទឹក​ទៅ​ជា​ទឹក​ស្អាត​​​​អាច​ទទួលទានបាន​ សម្រាប់ពលរដ្ឋ​រស់នៅ​​ទី​ជនបទ។

ខណៈ​ពលរដ្ឋ​រស់នៅ​តាម​ទី​ជនបទ​ប្រឈម​កង្វះ​ទឹក​ស្អាត​សម្រាប់​ទទួលទាន ដែល​អាច​​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព ឧបករណ៍ដែល​ច្នៃ​បង្កើត​ឡើង​ដោយ​ក្រុម​និស្សិត​នៅ​វិទ្យាស្ថានប​ច្ចេកវិទ្យា​កម្ពុជា​ ក៏​ជា​ផ្នែក​ចូលរួម​លើកកម្ពស់​អនាម័យ​និង​សុខភាព​សម្រាប់​ពលរដ្ឋ​រស់នៅ​នៅ​តំបន់​ដាច់ស្រយាល ដែល​ខ្វះខាត​ប្រភពទឹកស្អាត​សម្រាប់​ប្រើប្រាស់​ក្នុងជីវភាព​ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបករណ៍​ចម្រោះ​​ទឹក​ស្អាត​របស់​ក្រុម​និស្សិត​ សិក្សា​ជំនាញ​ផ្នែក​ទឹក​និង​បរិស្ថាន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ​កាល​ពី​សប្ដាហ៍​មុន​នេះ។

បើ​តាម​ក្រុម​និស្សិត​អះអាង​ថា ឧបករណ៍​ដែល​ច្នៃ​បង្កើត​​ឡើងនេះ ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សាកល្បង​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​ទទួល​បាន​វាយ​តម្លៃ​ខ្ពស់​សម្រាប់​សុវត្ថិភាព​ប្រើប្រាស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម