Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ស្នើព្រឹទ្ធសភាប្រញាប់អនុម័ត ច្បាប់មួយនេះ ស្របពេលកូវីដ១៩ កំពុងរីករាលដាលខ្លាំង

បានផុស

នៅ

ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ ដែលបាននឹងកំពុងរីករាលដាលខ្លាំងឡើងៗនៅកម្ពុជាកាលពីយប់មិញ សម្ដេចតេជោ បានស្នើ​ទៅព្រឹទ្ធសភាឱ្យពិនិត្យលទ្ធភាព អនុម័តសេចក្តីព្រាងច្បាប់ស្តីពី “វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”ឆាប់បានចូលជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ មានប្រសាសន៍ថា៖ “ពិតមែនហើយ នៅសល់ច្បាប់មួយដែលព្រឹទ្ធសភាមិនបានទាន់អនុម័ត ខ្ញុំស្នើឯកឧត្ដមប្រធានស្ដីទីព្រឹទ្ធសភា មេត្តាពិនិត្យតើរកវិធីណាដើម្បីឱ្យច្បាប់ដែលសភាបានអនុម័តនោះបានចូលជាធរមាន”។

សម្ដេចតេជោបានលើកអនុសាសន៍ថា៖ “អាចបើកការប្រជុំតាមអនឡាញ ហើយមានការជួបជុំក្នុងទម្រង់ចំនួនមនុស្សតិចដែលអាចធ្វើទៅបាន ព្រោះច្បាប់នេះវាត្រូវការបន្ទាន់”។

សម្ដេចតេជោ បានបញ្ជាក់ថា៖ “យើងមិនអាចប្រើច្បាប់ក្នុងគ្រាមានអាសន្នសម្រាប់សភាពការណ៍នេះទេ តែយើងត្រូវការច្បាប់គ្រប់គ្រងទាក់ទងជាមួយកូវីដ១៩ និងជំងឺដ៏កាចសាហាវផ្សេងទៀត”។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេស។ សេចក្តីព្រាងច្បាប់នេះ មានចំនួន៦ជំពូក និង១៧មាត្រា។ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី០៥ ខែមីនា កន្លងទៅថ្មីៗនេះហើយ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម