Connect with us

ព័ត៌មានជាតិ

ប.ស.ស តម្រូវឱ្យមូលដ្ឋានសុខាភិបាលឯកជន ត្រូវបំពេញតាមវិធានចំនួន ៤ មុននឹងចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ បាន​តម្រូវឱ្យ​មូលដ្ឋាន​សុខាភិបាល​ឯកជន ត្រូវបំពេញ​តាម​វិធាន​ចំនួន​ ៤​ ជាមុនសិន​ មុននឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប​.​ស​.​ស​.​ ខណៈ​បច្ចុប្បន្ន ប​.​ស​.​ស​. បាន​ពង្រីក​វិសាលភាព​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​បាន​ជាង ១ ៥០០ ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​លំហូរ​ឯកសារ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម ប​.​ស​.​ស​. បាន​បញ្ជាក់​ថា ​វិធាន​ចំនួន​ ៤​ នោះ​ រួមមាន​ ទី​១.ការដាក់​ពាក្យស្នើសុំ​ជា​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​.​ហើយ ​ដើម្បី​ក្លាយជា​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. ត្រូវបំពេញ​សំណុំបែបបទ​ និង​ឯកសារ​ភ្ជាប់​ដូចខាងក្រោម​ដូចជា​បំពេញ​ពាក្យស្នើសុំ​ចុះ​កិច្ចព្រមព្រៀង វិញ្ញាបនបត្រ​បញ្ជីកា​សហគ្រាស គ្រឹះស្ថាន​ជាមួយ ប​.​ស​.​ស​. សេចក្តីសម្រេច​ស្តីពី​ការបើក​សេវា​សុខាភិបាល​ឯកជន​ដែល​នៅមាន​សុពលភាព ស្លាក​សញ្ញា​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ដែល​នៅមាន​សុពលភាព រចនាសម្ព័ន្ធ​របស់​សេវា​សុខាភិបាល​ឯកជន គំនូសបំព្រួញ​ទីតាំង​សេវា​សុខាភិបាល​ឯកជន តារាង​តម្លៃ​សេវា​របស់​មូលដ្ឋាន​សុខាភិបាល​ឯកជន បញ្ជី​ផ្ទៀងផ្ទាត់​ស្តង់ដារ​អប្បបរមា​សម្រាប់​មូលដ្ឋាន​សុខាភិបាល​ឯកជន បទ​បង្ហាញ​លក្ខណសម្បត្តិ​របស់​មូលដ្ឋាន​សុខាភិបាល កិច្ចព្រមព្រៀង​ស្តីអំពី​ការស្នើសុំ​ និង​ការ​ផ្គត់ផ្គង់​ឈាម ផលិតផល​ឈាម រវាង​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ និង​មូលដ្ឋាន​សុខាភិបាល (​ករណី​មាន​សេវា​វះកាត់​)​ និង​កិច្ចសហការ​ជាមួយ​អង្គភាព​គ្រប់គ្រង​សេវាកម្ម​សំណល់​វេជ្ជសាស្ត្រ។

ប​.​ស​.​ស បាន​បន្ថែមថា​ ពាក្យស្នើសុំ​ចុះ​កិច្ចព្រមព្រៀង អាច​ទាញយក​តាមរយៈ QR Code និង​អាច​ដាក់​ពាក្យស្នើសុំ មក ប​.​ស​.​ស​. ស្នាក់ការ​កណ្តាល ឬ នៅ​តាម​សាខា ប​.​ស​.​ស​. ខេត្ត​/​ខណ្ឌ​ទូទាំង​ប្រទេស​។

ទី​២.ការត្រួតពិនិត្យ​សំណើ និង​ឯកសារ​តម្រូវ​។ បន្ទាប់ពី​បានទទួល​ពាក្យ នាយកដ្ឋាន​សេវា​មូលដ្ឋាន សុខាភិបាល​នឹង​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ឯកសារ ហេដ្ឋារចនាសម្ព័ន្ធ​ ដើម្បី​ភ្ជាប់​ប្រព័ន្ធ ប​.​ស​.​ស​.​ និង​បញ្ជរ​សម្រាប់​សមាជិក ប​.​ស​.​ស​. លក្ខណៈសម្បត្តិ​របស់​មូលដ្ឋាន​សុខាភិបាល​ ដោយ​ប្រើ​រយៈពេល ១៥ ​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ។

ប​.​ស​.​ស​. បាន​បញ្ចប់​នីតិវិធី​ពិនិត្យ​លើ​ការ​ស្នើសុំ​របស់​មូលដ្ឋាន​សុខាភិបាល សម្រាប់​ដំណាក់កាល​បន្ត នៅ​និយ័ត​ករ​សន្តិសុខ​សង្គម (​ន​.​ស​.​ស​.) រហូត​ទទួលបាន​ការអនុម័ត ទើប​អាច​ចុះ​កិច្ច​ព្រមព្រៀង។

ទី៣.និយ័ត​ករ​សន្តិសុខ​សង្គម (​ន​.​ស​.​ស​.) ពិនិត្យ​លើ​សំណើសុំ​ចុះ​កិច្ចព្រមព្រៀង​។ មូលដ្ឋាន​សុខាភិបាល​ទំនាក់ទំនង​ផ្ទាល់​ទៅ​និយ័ត​ករ​សន្តិសុខ​សង្គម ដែលមាន​អាសយដ្ឋាន​ផ្លូវ​លេខ​ ៩២ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​កម្ពុជា ឬ​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ (៨៥៥) ២៣ ៨៩០ ៦៦៦។ ប្រើ​រយៈពេល ៣០ ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ (​យោង​សេចក្តីសម្រេច លេខ ​០០៤ អ​.​ស​.​ហ​.​ស​.​ស​.​រ របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​)។

ទី៤.​ចុះ​កិច្ចព្រមព្រៀង​ក្រោយ​ការ​អនុម័ត​របស់ និយ័ត​ករ​សន្តិសុខ​សង្គម (​ន​.​ស​.​ស​.)​។ ក្រោយ​មាន​ការ​អនុម័ត​ពី​និយ័ត​ករ​សន្តិសុខ​សង្គម (​ន​.​ស​.​ស​.) ប​.​ស​.​ស​. នឹង​ចាប់ផ្ដើម​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន សុខាភិបាល​ឯកជន ក្នុង​រយៈពេល ២​ ថ្ងៃ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ពង្រីក​វិសាលភាព​ផ្នែក​ថែទាំ​សុខភាព​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ដែលជា​ដៃគូ​របស់​ខ្លួន​បាន​ចំនួន ១ ៥៧៣ នៅ​ទូទាំង​ ២៥ រាជធានី​-​ខេត្ត សម្រាប់​រង់ចាំ​បម្រើ​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ដល់​សមាជិក ប​.​ស​.​ស និង​បាន​ដាក់​ពង្រាយ​មន្ត្រី និង​បុគ្គលិក​សុខាភិបាល​សរុប​ចំនួន​ជាង ៤៦ ០០០ នាក់ នៅ​ទូទាំង​ប្រទេស ដើម្បី​រង់ចាំ​បម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ក្រមសីលធម៌ និង​រហ័ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

រួមគ្នាដោះស្រាយការងារជាច្រើនក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ នៅរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៤ នាទី មុន

រដ្ឋមន្ត្រី ៣ ប្រជុំអនុវត្តកម្មវិធីនយោបាយសហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ២៦ នាទី មុន

ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ ដុល្លារ កើនឡើង ៤ ដុល្លារ

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ​សម្លឹង​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ច្បាប់ប្រឆាំង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​របស់​អឺរ៉ុប​

ព័ត៌មានជាតិ៣១ នាទី មុន

Breaking News! ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មកររោងចក្រក្នុងឆ្នាំ២០២៥ គឺ ២០៨ដុល្លារ ក្នុងមួយខែ

Sokha Hotels

ព័ត៌មានពេញនិយម