ព័ត៌មានជាតិ
បើកលក់ឥណទានកាបូនឡើងវិញ កម្ពុជារំពឹងទទួលបានចំណូល ១០ លានដុល្លារ ពីការថែរក្សាការពារព្រៃឈើ
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការបើកលក់ឥណទានកាបូនឡើងវិញ កម្ពុជារំពឹងនឹងអាចទទួលបានថវិកាប្រមាណ ១០ លានដុល្លារពីការថែរក្សានិងការពារព្រៃឈើ។

ថ្លែងនៅក្នុងសន្និសីទបិទកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៍ថា កម្ពុជាបានអាក់ខានដំណើរការការលក់កាបូនប្រមាណជាង ១ ឆ្នាំមកហើយ ដូច្នេះតាមរយៈការបើកឱ្យកម្ពុជាអាចលក់កាបូនឡើងវិញ គឺសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង ថែរក្សាធនធានធម្មជាតិ ព្រៃឈើបានយ៉ាងល្អប្រសើរ។
«ការលក់ឥណទានកាបូនមានន័យថា មិនមែនមានកាបូន ១០០ តោន យកទៅលក់ក្នុងតម្លៃ ១០០ ដុល្លារ គឺបានន័យថា កាបូន ១០០តោន លើព្រៃឈើក្នុងរង្វង់ប៉ុណ្ណឹង លក់ក្នុងតម្លៃប៉ុណ្ណឹង ដូច្នេះលុយដែលទទួលបានពីការលក់នេះ ត្រូវយកមកថែរក្សាព្រៃឈើ សំដៅឱ្យព្រៃហ្នឹងមាននូវចិរភាព មានការរីកចម្រើន ឱ្យប្រជាជនរស់នៅអាស្រ័យលើផលពីព្រៃឈើន៍មានជីវភាពកាន់តែល្អប្រសើរ នេះគឺជាអត្ថន័យពិតនៃការលក់កាបូន»។ លោករដ្ឋមន្រ្តីពន្យល់។
លោកបន្តថា ការបើកលក់ឥណទានកាបូនឡើងវិញ គឺជាការផ្ដល់នូវការលើកទឹកចិត្តធ្វើយ៉ាងណាឱ្យការថែរក្សា អភិរក្សធនធានធម្មជាតិមានការរីកចម្រើននិងមានចិរភាព។

កម្ពុជាមិនមែនមានកាបូនតែនៅតំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញប៉ុណ្ណោះទេ ក៏មាននៅដែនជម្រកសត្វព្រៃកែវសីមា និងទីតាំងមួយចំនួនទៀត ដូច្នេះនាពេលខាងមុខ កម្ពុជាអាចនឹងទទួលបានថវិកាប្រមាណ ១០ លានដុល្លារ ពីការលក់កាបូន ហើយចំពោះថវិកាដែលទទួលបានពីការលក់កាបូននេះ ត្រូវតែយកមកប្រើសម្រាប់បម្រើឱ្យការគ្រប់គ្រងធនធានធម្មជាតិ និងជួយដល់ប្រជាសហគមន៍ទាំងមូល។

បើតាមការគូសបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីអាចលក់កាបូនបាន លុះត្រាតែត្រូវឆ្លងកាត់សវនកម្មឯករាជ្យ មកពិនិត្យវាយតម្លៃតើកម្ពុជាអាចគ្រប់គ្រងព្រៃឈើបានឬក៏អត់៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់