ព័ត៌មានជាតិ
ជង្ហុកលើផ្លូវជាតិលេខ ០១ កំពុងជះផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ
ប្រជាពលរដ្ឋ បានស្នើ អាជ្ញាធរ ចុះមកពិនិត្យជង្ហុកសំបុកមាន់ នៅលើផ្លូវជាតិលេខ ០១ កំពុងបង្កផលលំបាកដល់ពួកគាត់ដែលរស់នៅក្បែរខាងផ្លូវ។

ជាក់ស្ដែងផ្លូវកំពុងរងការខូចខាតនេះដែរ នៅជិតដល់ស្តុបខ្លោងទ្វារសំណង់លំនៅឋានវាលស្បូវ តាមបណ្ដោយផ្លូវជាតិលេខ ០១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាម លោក សីហា ជាអ្នករស់នៅលើបណ្ដោយផ្លូវជាតិលេខ ០១ បានប្រាប់ឲ្យដឹងថា ផ្លូវខូចខាតនេះ កំពុងបង្កផលប៉ះពាល់ដល់អ្នករស់នៅក្បែរនោះ ដោយសារតែផ្លូវនៅខាងមុខផ្ទះរបស់ពួកគាត់ បានខូចខាតស្ទើរទាំងស្រុងទៅហើយ សម្បូរដោយជង្ហុកសំបុកមាន់ជាច្រើនកន្លែង និងពេលមានខ្យល់ គឺតែងមានហុយដី ធ្វើឲ្យប៉ះពាល់ផ្លូវដង្ហើមថែមទៀតផង។

លោកបន្តថា ដោយសារតែផ្លូវជាតិលេខ ០១ សម្បូរទៅដោយរថយន្តកុងតឺន័រ រថយន្តក្រឡុកស៊ីម៉ងត៍ និងរថយន្តដឹកដីធំៗ ឆ្លងកាត់ច្រើន ទើបបង្កឲ្យខូចខាតកាន់តែខ្លាំងបែបនេះ។
ចំពោះបញ្ហានេះដែរ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា លោកនឹងឲ្យខាងការិយាល័យសាធារណការខណ្ឌចុះទៅត្រួតពិនិត្យចំណុចផ្លូវខូចខាងលើនេះ នៅរសៀលនេះតែម្ដង។

ប្រជាពលរដ្ឋ បានសំណូមពរទៅកាន់អាជ្ញាធរពាក់ព័ន្ធ មេត្តាយកចិត្តទុកដាក់ចុះត្រួតពិនិត្យ និងជួសជុលផ្លូវជង្ហុកសំបុកមាន់ ដែលមានទឹកដក់ ប្រវែងជាង ១០០ ម៉ែត្រ នេះផង ព្រោះថាផ្លូវនេះកំពុងបង្កផលលំបាកដល់ការធ្វើដំណើររបស់ពួកគាត់ និងរំខានការរស់នៅតែម្ដង៕
អត្ថបទ ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ