Connect with us

ព័ត៌មានជាតិ

កែវ ច័ន្ទនិមល ៖ ” កន្លងមក ខ្ញុំបាន​ព្យាយាម​ខ្លាំង​ណាស់ សូមអធ្យាស្រ័យពីបងប្អូនទាំងអស់​គ្នាផង!”

បានផុស

នៅ

ពិធី​ការិនី​ប្រចាំ​ហង្សមាស អ្នកនាង កែវ ច័ន្ទនិមល បាន​ពោល​ពាក្យ​បើ​នេះ​ថា បន្ទាប់​ពី​អ្នក​នាង និង ក្រុម​គ្រួសារ បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ដែល​ត្រូវ​បាន​បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែមីនា យប់មិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​អ្នក​នាង កែវ ច័ន្ទនិមល បាន​ធ្វើ​តេស្ដ​រក​ឃើញ​ជំងឺ​កូវីដ​-១៩​ រួចមក អ្នក​នាង​និង​ក្រុម​គ្រួសារ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​អតីត​សណ្ឋាគារ​អាំងទែរកុង​ទី​ណង់តាល់ (The Great Duke) និង​ត្រូវ​បាន​អនុញ្ញាតឲ្យស្នាក់នៅរួម​បន្ទប់ជាមួយ​ប្ដី​និង​កូន។ អំឡុង​ពេល​សម្រាក​ព្យាបាល​អ្នក​នាង ក៏​បាន​បញ្ចេញ​ពាក្យ​មួយ​ឃ្លា​ថា “កន្លងមក ខ្ញុំបាន​ព្យាយាម​ខ្លាំង​ណាស់ សូម​អធ្យាស្រ័យ​ពីបងប្អូនទាំងអស់​គ្នាផង!”។

អ្នកនាង​ កែវ ច័ន្ទ​និមល (​ពិធីករ​ហង្ស​មាស​) ថា​ខ្លួន​គាត់ ប្តី និង​កូនស្រី​របស់គាត់​អាយុ ១០​ឆ្នាំ ដែល​បានធ្វើ​តេស្តរ​កូ​វីដ​១៩ កាលពី​ថ្ងៃមិញ​នេះ គឺ​លទ្ធផល​ចេញ​មក​មាន​កូ​វីដ​១៩ ទាំង​៣​នាក់​។​ អ្នកនាង កែវ ច័ន្ទ​និមល បាន​ប្រាប់​លោកមាស ឫទ្ធី ពិធីករ​ព័ត៌មាន​ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស​ថា គាត់​បាន​ឆ្លង​កូ​វីដ​១៩ ពី​អ្នកដឹកនាំ​ថត​ស្ព​ត ឈ្មោះ​ទី​តូ ព្រោះ​កាល​អំឡុង​ថ្ងៃទី ២៧-២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ គាត់​បាន​ទៅ​ជួយ​ថត​វីដេអូ​ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការពារ​កូ​វីដ​១៩ ហើយ​ម្សិលមិញ​ទើប​គាត់​ទទួល​ដំណឹង​ថា អ្នកដឹកនាំ​ថត​ស្ព​ត ឈ្មោះ​ទី​តូ មាន​វិជ្ជមាន​កូ​វីដ​១៩ (​ឈ្មោះ​ទី​តូ ធ្លាប់​ជួបជុំ​ផឹក​ជាមួយ​ប៉ូលិស​ចរាចរណ៍​)​៕

អត្ថបទ៖ ផានិត

សូមចុចអាន៖ សុគន្ធ និសា បន្ដ​តាម​ដាន​សុខភាព ទោះ​មិន​បាន​ប៉ះពាល់ដោយផ្ទាល់ និង​ប្រយោលពី អ្នកនាង កែវ ច័ន្ទនិមល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៤ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម