Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ រដ្ឋមានគោលនយោបាយច្បាស់លាស់លើការដំឡើងប្រាក់ឈ្នួល និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមា និងផ្តល់អត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យ និងទៀងទាត់  ដល់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខាធិការបន្ថែមថា ការគិតគូរលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតនេះ គឺជាគោលនយោបាយមួយយ៉ាងសំខាន់ និងចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជា បានចាប់ផ្តើមតាំងតែពីមានប្រាក់ឈ្នួលប្រចាំខែចំនួន ៤០ដុល្លារនៅឆ្នាំ១៩៩៧ រហូតដល់ ២០៤ដុល្លារ ក្នុងឆ្នាំ២០២៤។

លោករដ្ឋលេខាធិការសង្កត់ធ្ងន់ថា បើសិនយើងមើលទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នដែលកំពុងមានភាពផុយស្រួយនេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរនៅក្នុងប្រទេសមួយចំនួនពុំត្រូវបានដំឡើងបន្ថែមនោះទេ។  ជាក់ស្តែង នៅក្នុងប្រទេសឡាវ មីយ៉ាន់ម៉ា ស្រីលង្កា មានប្រាក់ឈ្នួលអប្បបរមានៅទាបជាង ១០០ដុល្លារ ខណៈប្រទេសបង់ក្លាដេស និងប៉ាគីស្ថាន មានប្រាក់ឈ្នួលអប្បបរមាទាបជាង១២០ដុល្លារ រីឯប្រទេសវៀតណាម និង ឥណ្ឌា មានចំនួនចន្លោះពី ១៤០ដុល្លារ ទៅ ២០៤ដុល្លារ អាស្រ័យតាមតំបន់។ ប៉ុន្តែសម្រាប់កម្ពុជា រាជរដ្ឋាភិបាលនៅតែសម្រេចបានការបង្កើនប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយោជិត ឡើងដល់២០៤ដុល្លារ នៅក្នុងឆ្នាំ២០២៤នេះ ខណៈពេលបច្ចុប្បន្នក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាននិងកំពុងបន្តកិច្ចប្រជុំត្រីភាគី ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ដោយផ្អែកលើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច។ 

ជាការកត់សំគាល់ លោករដ្ឋលេខាធិការបានបង្ហាញថា ក្នុងឆ្នាំ២០២៤នេះ កម្មករនិយោជិត កំពុងទទួលបានប្រាក់ឈ្នួលលើសពី ២១៧ដុល្លារក្នុងមួយខែ ដោយរួមបញ្ចូលទាំងប្រាក់ខែគោល រួមនិងអត្ថប្រយោជន៍ជាច្រើនទៀតដែលផ្តល់ដោយភាគីនិយោជក ដូចជាប្រាក់សោហ៊ុយធ្វើដំណើរ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារ, ប្រាក់ថ្លៃបាយ, ហើយប្រសិនបើបូកបន្ថែមប្រាក់ឈ្នួលបន្ថែមម៉ោងទៀតនោះ កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យម ២៥៩ដុល្លារ ឬច្រើនជាងនេះ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ផ្សេងៗទៀតពី ប.ស.ស.។ ជាក់ស្តែង ភាគីនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនបានផ្តល់ប្រាក់អត្ថប្រយោជន៍លើសពីគោលការណ៍កំណត់ទៅទៀត។

ទន្ទឹមនឹងការខិតខំដំឡើង​ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទាំងនេះ លោករដ្ឋលេខាធិការក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតជាបន្តបន្ទាប់ ដូចជា បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដោយបានតម្រូវឱ្យនិយោជកជាអ្នកបង់ភាគទានជំនួសកម្មករនិយោជិត ១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកគ្រោះថ្នាក់ការងារ និងជួយបង់ ៥០% ក្នុងផ្នែកប្រាក់សោធន ដែលធ្វើឱ្យកម្មករសន្សំថវិកាបានប្រមាណជា ៦ដុល្លារ ក្នុង១ខែនិងអាចរក្សាបាននូវសន្តិសុខ​ចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។ 

លោករដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា ចំពោះកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ទទួលបានការយកចិត្តទុកដាក់តាមរយៈប្រព័ន្ធ​គាំពារសង្គមចាប់តាំងពីមានផ្ទៃពោះ ពេលសម្រាលកូន រហូតកូនមានអាយុក្រោម ២ឆ្នាំ ដោយក្នុងនោះ គឺទទួលបានការពិនិត្យផ្ទៃពោះមុនពេលសម្រាលចំនួន ៤លើក ការចាក់វ៉ាក់សាំងនិងពិនិត្យសុខភាពក្រោយពេលសម្រាលកូនចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយ១លើកៗ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨ម៉ឺនរៀល។ ចំណែកនៅពេលសម្រាល​កូនទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនម្នាក់, ១លាន ២សែនរៀលសម្រាប់កូនភ្លោះពីរនាក់, និងសម្រាប់កូនភ្លោះ ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ៦សែនរៀល រួមនិងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥លានរៀលពី សម្តេចតេជោ​ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ទន្ទឹមនេះ កម្មករនិយោជិតជាស្ត្រី ដែលឈប់សម្រាកលំហែរមាតុភាពចំនួន ៩០ថ្ងៃ ទទួលបានប្រាក់ឈ្នួលរហូតដល់ ១២០% ក្នុងនោះ ៥០% ទទួលបានពីនិយោជក និង ៧០% ទៀតទទួលបានពី ប.ស.ស.៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម