ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញមន្ត្រីដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស ដើម្បីផ្ដល់សេវាជូនសមាជិកកាន់តែមានប្រសិទ្ធភាព
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ត្រូវដោះស្រាយបញ្ហាសំខាន់ៗ នៅតាមអង្គភាពរៀងៗ ខ្លួន ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់សេវាសាធារណៈជូនសមាជិកកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-16_14-55-44-1024x682.jpg)
នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីត្រួតពិនិត្យសកម្មភាពការងារដែលសម្រេចបានក្នុងខែកន្លងទៅកាលពីព្រឹកថ្ងៃទី ១៦ កញ្ញា នេះ នៅសាលប្រជុំសន្ដិភាព ទីស្នាក់ការកណ្ដាល ប.ស.ស. លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កិច្ចប្រជុំផ្ទៃក្នុងប្រចាំខែនេះ ដើម្បីត្រួតពិនិត្យសកម្មភាពការងារដែលសម្រេចបានក្នុងខែកន្លងទៅ ដើម្បីដោះស្រាយបញ្ហាប្រឈម ចំណុចខ្វះខាតនៅមិនទាន់បានអនុវត្ត និងដោះស្រាយឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា និងអនុវត្តឱ្យបានចំគោលដៅមានប្រសិទ្ធភាព ជាពិសេសពិនិត្យតាមដានសកម្មភាពដែលជាសូចនាកររបស់ ប.ស.ស. ដែលមានក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-16_14-55-44-2-1024x682.jpg)
ក្នុងឱកាសកិច្ចប្រជុំប្រចាំខែនេះ លោកប្រតិភូរាជរដ្ឋាភិបាល បានជំរុញដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ត្រូវអនុវត្តការងារឱ្យបានល្អប្រសើរ និងដោះស្រាយបញ្ហាប្រឈមឱ្យបានឆាប់រហ័ស ជាពិសេសការពង្រឹងគោរពវិន័យក្នុងអង្គភាពឱ្យហ្មត់ចត់ តឹងរ៉ឹង និងខិតខំអនុវត្តនូវទិសដៅការងារ រៀបចំផែនការសកម្មភាពការងារបន្ត និងដោះស្រាយការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងម៉ាត់ ដើម្បីជំរុញយន្តការក្នុងការផ្ដល់សេវាសាធារណៈជូនសមាជិក កាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។
គួរបញ្ជាក់ថា កិច្ចប្រជុំផ្ទៃក្នុងនេះមានការចូលរួមពីថ្នាក់ដឹកនាំស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាខេត្ត-ខណ្ឌ ដោយផ្ទាល់ និងតាមរយៈ Zoom meeting សរុបប្រមាណជា ៤០០ រូប៕
អត្ថបទ ៖ សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-16_14-55-45-2-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-16_14-55-45-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?