ព័ត៌មានជាតិ
លោក គួច ចំរើន៖ ចុងឆ្នាំ២០២៥ គ្រប់ភូមិក្នុងខេត្តកណ្ដាលនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់
មិនយូរទេ នៅចុងឆ្នាំ២០២៥ គ្រប់ភូមិទាំងអស់ក្នុងខេត្តកណ្ដាលនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ខណៈបច្ចុប្បន្ននៅ សល់តែ៥០ភូមិប៉ុណ្ណោះ។ នេះជាការគូសបញ្ជាក់របស់អភិបាលខេត្តកណ្ដាល លោក គួច ចំរើន ក្នុងជំនួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុន Liquinex ដែលជំនាញផ្នែកបច្ចេកទេសកែច្នៃទឹកស្អាតរបស់ប្រទេសសឹង្ហបុរី។

លោក គួច ចំរើន បានប្រាប់ទៅកាន់ក្រុមហ៊ុននេះ ថា ក្នុងចំណោម១០១០ភូមិរបស់ខេត្តកណ្ដាល គឺនៅសល់តែ៥០ភូមិប៉ុណ្ណោះដែលខ្វះទឹកប្រើប្រាស់នាពេលបច្ចុប្បន្ន ហើយបញ្ហានេះ រដ្ឋបាលខេត្ត នឹងខិតខំធ្វើយ៉ាងណានៅចុងឆ្នាំ២០២៥ គ្រប់ភូមិក្នុងខេត្តកណ្ដាលនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងអស់។
លោក គួច ចំរើន បានបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រភពទឹកយ៉ាងច្រើន ហើយទឹក គឺជាអាទិភាពទី៣ ក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ បើតាមលោកអភិបាលខេត្ត កម្ពុជាមានទឹក៣ប្រភេទគឺ១) ទឹកសម្រាប់ស្រោចស្រព ២) ទឹកស្អាតសម្រាប់ប្រើប្រាស់ និង៣ គឺទឹកជំនន់។

ក្នុងន័យនេះ លោកអភិបាលខេត្ត បានស្នើដល់ក្រុមហ៊ុន Liquinex ឱ្យចុះធ្វើទស្សនកិច្ចផ្ទាល់នៅតាមបណ្ដាសេវាការផ្តត់ផ្តងទឹកស្អាតក្នុងខេត្តកណ្តាល ដើម្បីជួយគាំទ្រ កែលម្អបន្ថែម និងផ្តល់ជាធាតុចូលក្នុងការពង្រឹងគុណភាពទឹកស្អាតក្នុងខេត្ត ព្រោះគុណភាពទឹក គឺមានសារសំខាន់ណាស់ ហើយដើម្បីពន្លឿនបញ្ហាទឹកស្អាតនេះ ត្រូវការចូលរួមពីវិស័យឯកជន ហើយពេលខាងមុខនេះ បន្ទាប់ពីខេត្តកណ្តាលមានបណ្តាញទឹកគ្របដណ្តប់ទូទាំងខេត្ត នឹងបន្តពង្រឹងលើគុណភាពទឹកបន្ថែមទៀតស្របទៅតាមស្តង់ដារ។

ក្នុងជំនួបនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក Bashir Ahmed នាយកប្រតិបត្តិក្រុមហ៊ុន Liquinex បានបង្ហាញ ពីចំណាប់អារម្មណ៍ក្នុងការសហការជាមួយខេត្តកណ្តាលលើការអភិវឌ្ឍទឹកស្អាត និងបានប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយបច្ចេកវិទ្យាទំនើប ស្របតាមស្តង់ដារពិភពលោកជាមួយអាជ្ញាធរខេត្តកណ្តាល ដើម្បីអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ