ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តបាត់ដំបង ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋលើសផែនការកំណត់
ស្នងការនគរបាលខេត្តបាត់ដំបងបានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា លទ្ធផលផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋគ្រប់អាយុ ១៥ ឆ្នាំ ក្នុងឆ្នាំ ២០២៤ ទទួលបាន ១៥,៣១០ នាក់ ស្មេី ១៣៥% លើសផែនការកំណត់។
ស្នងការនគរបាលខេត្តបាត់ដំបង បានបន្តជំរុញការអនុវត្តការធ្វើអត្តសញ្ញាណកម្មនៅទូទាំងខេត្ត ជាមួយការប្រើប្រាស់រថយន្តចល័ត ចុះទៅបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមសាលារៀនរដ្ឋ និងឯកជន ក៏ដូចជានៅតាមមូលដ្ឋានឃុំសង្កាត់ក្នុងខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលមួយកម្រិតសម្រាប់បម្រើដល់ពលរដ្ឋ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមន្រ្តីជំនាញចុះពង្រឹងការងារអត្តសញ្ញាណកម្ម ដោយផ្តោតលើការគ្រប់គ្រងការស្នាក់នៅ និងការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ៦ មានក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកថ្មគោល ស្រុកបវេល និងស្រុកសំពៅលូន ជាដើម ។
បើគិតត្រឹមថ្ងៃទី១៣ ខែកញ្ញា លទ្ធផលផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋគ្រប់អាយុ ១៥ ឆ្នាំ ក្នុងឆ្នាំ២០២៤ ទទួលបាន ១៥,៣១០ នាក់ស្មេី ១៣៥% លើសផែនការចំនួន ៤,២២១ នាក់ស្មើនឹង ៣៥%។ អត្តសញ្ញាណប័ណ្ណផុតសុពលភាពប្រើប្រាស់ផ្តល់បាន ៤១,៥៨៩ នាក់ស្មើនឹង ៦៥% នៅសល់ ៣,៥៩២៣ នាក់ស្មើនឹង ៣៥%។
ចំពោះពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ អស់សុពលភាពបានធ្វើការផ្តល់ជូនបានចំនួន ៦៥% នៅសល់ ៣៥% ត្រូវផ្តល់បន្តចាប់ពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៤៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ