ព័ត៌មានជាតិ
សម្ដេចធិបតី ផ្ដល់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ដល់វិទ្យាល័យ ហ៊ុន សែន តាខ្មៅ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចសាងសង់អគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន៣០បន្ទប់ ដល់វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្នុងខេត្តកណ្ដាល បន្ទាប់ពីមានសំណូមពរពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
ការប្រកាសផ្ដល់អគារនេះ ក្នុងឱកាសសម្ដេចធិបតី បានចូលពិនិត្យដោយផ្ទាល់នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ តាមសំណេរនៅលើបណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់ឱ្យដឹងថា៖«រសៀលម្សិលមិញ ខ្ញុំបានឆ្លៀតចូលវិទ្យាល័យ ហ៊ុន សែនតាខ្មៅ បន្ទាប់ពីទទួលបានសំណូមពររបស់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹងការខ្វះខាតថ្នាក់រៀន ដោយសារចំនួនសិស្សមានការកើនឡើងច្រើន។ ម្យ៉ាងទៀត ក៏ចង់ចូលមើលវិទ្យាល័យនេះ ដែលខ្ញុំធ្វើដំណើរឆ្លងកាត់រៀងរាល់ពេលទៅធ្វើការ រយៈពេលជាង ១ឆ្នាំមកហើយ»។
បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងនូវសំណូមពរ និងបានពិភាក្សាគ្នាជាមួយនឹងលោកនាយកសាលារួចមក សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់ជូននូវអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់ ព្រមទាំងផ្តល់ជូននូវឧបករណ៍ សម្ភារៈមួយចំនួនទៀតសម្រាប់បម្រើដល់ការអប់រំ បណ្ដុះបណ្ដាលដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន តាខ្មៅនេះ ដែលបច្ចុប្បនមានសិស្សសរុបប្រមាណជាង២ ៣៥១នាក់ ដោយរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»