ព័ត៌មានជាតិ
សណ្ឋាគារ រីសត និងបឹងហ្គាឡូ មានតម្រូវការនិងរូបភាពខុសគ្នាយ៉ាងណាខ្លះ?
នៅក្នុងបទប្បញ្ញត្តិគតិយុត្តិពាក់ព័ន្ធទៅឧស្សាហកម្មទេសចរណ៍ បានបែងចែកអាជីវកម្មសេវាស្នាក់នៅទេសចរណ៍មានរូបភាពនិង ទៅតាមគោលដៅផ្សេងៗគ្នា ដូចជាប្រភេទអាជីវកម្មសណ្ឋាគារ អាផាតមិន បឹងហ្គាឡូ និងសេវាស្នាក់នៅទេសចរណ៍ផ្សេងទៀត។
អាជីវកម្មសណ្ឋាគារ គឺជាការយកអាគារសម្រាប់ធ្វើអាជីវកម្មផ្គត់ផ្គង់បន្ទប់ស្នាក់នៅ ដែលមានបំពាក់នូវសម្ភារៈបរិក្ខារជូនភ្ញៀវ និងមានសេវាកម្មមួយចំនួនដូចជា ភោជនីយដ្ឋាន បានីយដ្ឋាន ហាងលក់ទំនិញ វត្ថុអនុស្សាវរីយ៍ កន្លែងហាត់ប្រាណ លេងកីឡា សាលប្រជុំ ព្រមទាំងមានសេវាកម្មពេញលេញទៅតាមតម្រូវការរបស់ភ្ញៀវ។ ទីតាំងសណ្ឋាគារស្ថិតនៅតាមទីប្រជុំជន ជាយក្រុង តំបន់រមណីយដ្ឋានទេសចរណ៍ និងតំបន់ដែលមានចលនាទេសចរណ៍។
អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ផ្សេងទៀតដូចជា៖
-សណ្ឋាគារអាផាតម៉ិន (Apartment Hotel ) ជាសណ្ឋាគារដែលមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វ៊ីតដោយបំពាក់គ្រឿងសង្ហារិម សម្ភារៈបរិក្ខារ និងផ្តល់នូវសេវាកម្មដូចសណ្ឋាគារដែរ ហើយបម្រើឲ្យការស្នាក់នៅរយៈពេលវែង។ បន្ទប់ស្វ៊ីត មានបន្ទប់ស្នាក់នៅមួយឬច្រើន មានបំពាក់គ្រឿងសម្ភារៈផ្ទះបាយ និងមានបន្ទប់សម្រាប់ទទួលភ្ញៀវ។ .
-សណ្ឋាគារ ស្វ៊ីត (Suite Hotel) ជាសណ្ឋាគារ ដែលមានបន្ទប់ស្នាក់នៅទាំងអស់សុទ្ធតែជាបន្ទប់ស្ទីត។
-សណ្ឋាគាររីសត (Resort Hotel) គឺជាសណ្ឋាគារ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ឆ្ងាយពីទីប្រជុំជន មានកន្លែងលំហែកាយសម្រាកយកខ្យល់អាកាស មានផ្តល់សេវាកម្មម្ហូបអាហារភេសជ្ជៈ និងសេវាកម្មផ្សេងទៀត ដែលធ្វើឲ្យចម្រើនសុខភាព ដូចជាៈ វាយកូនគោល វាយតេនីស ស្ទូចត្រី ជិះសេះជាដើម។
-ម៉ូតែល (Motel) អាគារមានមួយជាន់ ឬពីរជាន់ ដែលស្ថិតនៅតាមតំបន់ជាយក្រុង ឬតំបន់ដែលមានចលនាទេសចរណ៍ និងតាមបណ្ដោយផ្លូវសំខាន់ៗ ផ្ដល់នូវសម្បទានិងសេវាកម្មមានកម្រិត សម្រាប់បម្រើឲ្យការស្ទាក់នៅជាលក្ខណៈសំចតរយៈពេលខ្លី។ មានភោជនីយដ្ឋានខ្នាតតូច មានចំណតរថយន្តធំទូលាយ និងមានផ្តល់នូវសេវាកម្មសម្រាប់កម្សាន្តមួយចំនួន។
-ឡូដ៍ (Lodge) គឺជាអាគារ ដែលមានទីតាំងស្ថិតនៅតាមតំបន់សម្រាកវិស្សមកាលជនបទ តំបន់ទាក់ទាញទេសចរ សម្រាប់បម្រើឲ្យការស្ទាក់នៅដល់ទេសចរមានលក្ខណៈជាពួក ឬជាក្រុម ដែលមានគោលបំណងសម្រាក លំហែកាយ និងកម្សាន្តក្នុងសកម្មភាពនេសាទ បរបាញ់ កីឡា មានបម្រើសេវាម្ហូបអាហារ និងភេសជ្ជៈ មានចំណតរថយន្ត ព្រមទាំងមានបំពាក់គ្រឿងសម្ភារៈផ្ទះបាយ។
-បឹងហ្គាឡូ (Bungalow) គឺជាអគារមួយជាន់មានលក្ខណៈជាភូមិគ្រឹះដាច់ៗពីគ្នានិងអាចមានច្រើនយូនីត (Units) នៅក្នុងអាគារតែមួយ។ យូនីត (Units) នីមួយៗ មានបន្ទប់ដេកមួយ ឬច្រើន មានបន្ទប់ទទួលភ្ញៀវដាច់ដោយឡែក មានផ្ទះបាយ មានចំណតរថយន្ត។ បឹងហ្គាឡូ អាចជាអាគារសំណង់រឹង ឬស្រាល។
-ផ្ទះភ្ញៀវ (Guest House ) គឺជាអាគារដែលមានចំនួនបន្ទប់ពី ៥ ទៅ ១៥ បន្ទប់ មានបំពាក់ឧបករណ៍សម្ភារៈ បរិក្ខារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសេវាបម្រើភ្ញៀវមានកម្រិត។
-ផ្ទះស្នាក់នៅ ( Homestay ) គឺជាសេវាកម្មស្នាក់នៅទេសចរណ៍ ដោយការរៀបចំលំនៅដ្ឋានរបស់ខ្លួនឲ្យទៅជាបន្ទប់មិនលើសពី ០៥ បន្ទប់ ឬជាគ្រែចល័ត ដូចជា ប៉ៅអ៊ី ឬអង្រឹង មានបំពាក់សម្ភារៈបរិក្ខារ សាមញ្ញ និងសេវាមានកម្រិត សម្រាប់ទទួលបំរើការស្នាក់នៅរបស់ភ្ញៀវ ដែលមានបំណងមកសិក្សា និងស្វែងយល់ពីសកម្មភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ និងរមណីយដ្ឋានក្នុងតំបន់។
-កន្លែងបោះជំរុំទេសចរណ៍ (Tourist Camping) គឺជាមូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៏ ដោយប្រើប្រាស់តង់ (Tent) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត ឆ្នេរសមុទ្រ មានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មចាំបាច់មួយចំនួនដើម្បីបម្រើទេសចរ។
បើតាមបទប្បញ្ញត្តិគតិយុត្តិពាក់ព័ន្ធឧស្សាហកម្មទេសចរណ៍ ការផ្តល់អាជ្ញាប័ណ្ណទេសចរណ៍ឲ្យប្រកបអាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ការផាក និងការដកហូតឬបិទអាជីវកម្ម គឺជាសមត្ថកិច្ចរបស់ក្រសួងទេសចរណ៍។
ពាក់ព័ន្ធការសុំអាជ្ញាប័ណ្ណសេវាកម្មស្នាក់នៅទេសចរណ៍ ត្រូវធ្វើឡើងដោយម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដោយអនុវត្តទៅតាមបែបបទដែលបានកំណត់ ព្រមទាំងត្រូវភ្ជាប់មកជាមួយនូវឯកសារ ចាំបាច់ដូចខាងក្រោម៖
ក- លិខិតអនុញ្ញាតដាក់ទីតាំងធ្វើអាជីវកម្ម ចេញដោយអាជ្ញាធរដែនដី
ខ – លិខិតអនុញ្ញាតសាងសង់ ឬជួសជុល ចេញដោយក្រសួងឬមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់
គ- វិញ្ញាបនប័ត្រ ឬលិខិតបញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
ឃ – លិខិតបញ្ជាក់លើប្រព័ន្ធការពារសន្តិសុខ សុវត្ថិភាព និងអគ្គិភ័យ ចេញដោយក្រសួងមហាផ្ទៃ ឬស្ទងការដ្ឋាននគរបាលខេត្ត-ក្រុង
ង – លិខិតបញ្ជាក់លើអនាម័យ ចេញដោយក្រសួងសុខាភិបាល ឬ មន្ទីរសុខាភិបាល
ច- អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន
ឆ – លិខិតយល់ព្រមជាលាយលក្ខណ៍អក្សររបស់ម្ចាស់ បើសិនជាអ្នកគ្រប់គ្រងមិនមែនជាម្ចាស់កម្មសិទ្ធិ
ជ – សញ្ញាប័ត្រ ឬ វិញ្ញាបនប័ត្ររបស់អ្នកគ្រប់គ្រង ដែលបញ្ជាក់ពីការសិក្សាមុខជំនាញបដិសណ្ឋារកិច្ច ឬ គ្រប់គ្រងទេសចរណ៍
បន្តចុចអាន៖ មកដឹងលក្ខខណ្ឌបើកផ្ទះសំណាក់ សណ្ឋាគារ ត្រូវស្នើត្រឹមខណ្ឌ ក្រុង ឬក្រសួង?
បន្តចុចអាន៖ ច្បាប់ទេសចរណ៍បញ្ជាក់ថា អាជីវកម្មគ្មានអាជ្ញាប័ណ្ណអាចរងពិន័យដល់ ២០ លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា