ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថានអះអាងថា នៅកម្ពុជាមានផ្សែងពុល តែមិនទាន់ដល់កម្រិតអាសន្ននោះទេ
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាងថា នៅក្នុងប្រទេសកម្ពុជាមានផ្សែងពុល ប៉ុន្តែមិនដល់កម្រិតប្រកាសអាសន្ន និងដល់កម្រិតដែលពលរដ្ឋស្រូបខ្យល់ដកដង្ហើមចូលទៅទទួលរងឥទ្ធិពលអាក្រក់ពីផ្សែងនោះទេ។

ជុំវិញការលើកឡើង និងក្តីកង្វល់មួយចំនួនស្តីពីគុណភាព សុវត្ថិភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅក្នុងសន្និសីទបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គកាលពីសប្តាហ៍មុន លោក អ៊ាង សុផល្លែត បានលើកឡើងថា គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមាននូវផ្សែងពុល ឬខ្យល់បំពុលក៏ពិតមែន ប៉ុន្តែផ្សែងពុលទាំងនោះ គឺមិនឈានដល់កម្រិតអាសន្ន ឬធ្វើឱ្យពលរដ្ឋទទួលរងឥទ្ធិពលអាក្រក់ពីផ្សែងនេះទេ។ ជាប្រចាំ ក្រសួងបរិស្ថានបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់នៅទូទាំង ២៥ រាជធានី-ខេត្ត-ក្រុង ព្រមទាំងមានរថយន្តតាមវាស់គុណភាពខ្យល់ផងដែរ។
លោកអះអាងថា «នៅទីណាដែលមានការសង្ស័យថាមានផ្សែងពុល ក្រសួងតែងតែបញ្ជូនរថយន្តទៅវាស់ពីស្ថានភាពខ្យល់នៅទីនោះភ្លាមៗ។ ហើយជាក់ស្តែង រហូតមកដល់ពេលនេះ តាមរយៈការយកចិត្តទុកដាក់ជាប្រចាំនេះដែរ គឺកម្ពុជាមិនមានផ្សែងពុល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជននោះទេ»។

គួរបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន តែងតែចេញសេចក្ដីប្រកាសព័ត៌មានជាប្រចាំស្តីពីស្ថានភាព គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ទូទាំង ២៥ រាជធានី ខេត្ត ដើម្បីឱ្យពលរដ្ឋបានដឹងនិងទទួលបានព័ត៌មានបានច្បាស់លាស់៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ